សហគ្រាសវៀតណាមចូលរួមពិព័រណ៌អន្តរជាតិសូត្រឥណ្ឌាលើកទី៦

(VOVWORLD) - នាថ្ងៃទី១៦ ខែតុលា ពិព័រណ៌អន្តរជាតិសូត្រឥណ្ឌាលើកទី៦ បានប្រព្រឹត្ត ទៅនៅមជ្ឈមណ្ឌលពិព័រណ៌ Pragati Maidan រដ្ឋធានី New Delhi ប្រទេសឥណ្ឌា ។
សហគ្រាសវៀតណាមចូលរួមពិព័រណ៌អន្តរជាតិសូត្រឥណ្ឌាលើកទី៦ - ảnh 1 សហគ្រាសវៀតណាមចូលរួមពិព័រណ៌អន្តរជាតិអំពីសូត្រឥណ្ឌាលើកទី៦

ពិព័រណ៌នេះមានការចូលរួមដាក់តាំងបង្ហាញទំនិញ របស់ក្រុមហ៊ុនផលិតសូត្រ ជួរមុខនៅឥណ្ឌាចំនួន ១២០  និងសហគ្រាសចំនួន ២៥០ មកពីប្រទេសជាច្រើន នៅលើពិភពលោក ដូចជាប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្បាញ់ អាមេរិក កាណាដា ជប៉ុន កូរ៉េខាងត្បូង ចិននិងវៀតណាមជាដើម។

ក្នុងនោះ មានការចូលរួមរបស់សហគ្រាសវៀតណាមចំនួន២១មកពីសម្ព័ន្ធ ក្រុមហ៊ុនវាយនភណ្ឌកាត់ដេរវៀតណាម មណ្ឌលពន្លឿនពាណិជ្ជកម្ម - វិនិយោគ តំណាងសហគ្រាសវៀតណាមមកពីទីក្រុងហាណូយ -Tuyen Quang -Lang Son ជាដើម។ សហគ្រាសវៀតណាមចូលរួមពិព័រណ៌លើកនេះមានគោលបំណងចង់ ឲ្យពង្រីកទីផ្សារ និងស្វែងរកដៃគូ ដោយចាត់ទុកថានេះគឺជាឱកាសល្អសំរាប់ផ្លាស់ ប្តូរ សិក្សាបទពិសោធន៍ ស្វែងយល់អំពីបច្ចេកទេសនិងបច្ចេកវិទ្យាថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ