សហគ្រាសវៀតណាមជំរុញតម្រូវការប្រើប្រាស់ក្នុងប្រទេស
(VOVWORLD) - វៀតណាមកំពុងចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត ដោយចាត់ ទុកនេះជាឱកាសសម្រាប់សហគ្រាសជំរុញផលិតកម្មអាជីវកម្ម។
ជាពិសេស ក្នុងបរិបទដែលការនាំចេញជួបប្រទះនឹងការលំបាកជាច្រើននោះ គឺទីផ្សារ ក្នុងស្រុកដោយចំនួនប្រជាជនប្រមាណ១០០លាននាក់គឺជាទីផ្សារពោរពេញទៅដោយសក្ដានុពលដើម្បីជួយឲ្យសហគ្រាសជំនះពុះពារលើការលំបាកបង្កឡើងដោយជំងឺរាតត្បាតលើកនេះ។
ជាវិស័យមួយក្នុងចំណោមវិស័យផលិតកម្មដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid-19 ទំហំនាំចេញនៃវិស័យវាយនភ័ណ្ឌក្នុង ខែមេសាឆ្នាំនេះបានធ្លាក់ចុះ២០%បើធៀបនឹងខែមីនា។ ក្នុងរយៈពេល៤ខែ ដើមឆ្នាំទំហំនាំចេញនៃវិស័យនេះសម្រេចបានត្រឹម១០ពាន់លានដុល្លាអាមេរិកប៉ុណ្ណោះ ថយចុះ៦,៦%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ក្នុង បរិបទនោះ សហគ្រាសជាច្រើនបានស្វែងរកទិសដៅថ្មីដោយការជំរុញខ្លាំង នូវការលក់ ផលិតផលចេញទីផ្សារក្នុងស្រុក។ លោក Bui Duc Thang ប្រធានការិយាល័យ marketing នៃក្រុមហ៊ុន May 10 បានឲ្យដឹងថា៖
“សញ្ញាវិជ្ជមានគឺអ្នកប្រើប្រាស់សប្បាយរីករាយនៅពេលយើងបើកឡើងវិញ ហើយមានកម្លាំងទិញខ្លាំងណាស់។ រហូតមកដល់បច្ចុប្បន្ននេះ ប្រាក់ ចំណូលបានកើនឡើងជាបណ្ដើរៗ”៕