សហគ្រាសវៀតណាមនិងឥណ្ឌាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ

(VOVWORLD) - នារសៀលថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុង New Delhi ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបថ្នាក់ដឹកនាំអង្គភាពអាជីវកម្មធំៗចំនួនបីរបស់ឥណ្ឌា។

សហគ្រាសវៀតណាមនិងឥណ្ឌាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ - ảnh 1លោកប្រធានរដ្ឋសភា Vuong Dinh Hue ទទួលជួបជាមួយថ្នាក់ដឹកនាំ HCL Group (រូបថត៖ VOV)

ក្នុងជំនួបជាមួយលោកស្រី Roshni Nadar Malhotra ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំមួយចំនួននៃក្រុមហ៊ុនបច្ចេកវិទ្យា HCL ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្វាគមន៍និងគាំទ្រចំពោះសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅវៀតណាម ជាពិសេសលើវិស័យបច្ចេកវិទ្យានិងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដោយមានការលើកទឹកចិត្ត និងគាំទ្រការវិនិយោគលើផ្នែកពន្ធលើប្រាក់ចំណូលរបស់អង្គភាពអាជីវកម្ម ពន្ធនាំចូល តម្លៃជួលនិងប្រើប្រាស់ដី។

ជួបជាមួយលោកស្រី Suchitra Ella នាយិការប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Bharat Biotech Group ដែលជាក្រុមហ៊ុនជីវបច្ចេកវិទ្យាដែលមានឯកទេសខាងផលិត អភិវឌ្ឍន៍ និងចែកចាយវ៉ាក់សាំង ក៏ដូចជាវិធីសាស្ត្រជីវសាស្រ្តលើមាត្រដ្ឋានពិភពលោកដែលមានប៉ាតង់ជាង ៥០ ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ និងស្វាគមន៍ផែនការសហប្រតិបត្តិការរបស់ Bharat Biotech ជាមួយសហគ្រាសវៀតណាម។ នាឱកាសនេះ លោកស្រី Suchitra Ella បានប្រគល់វ៉ាក់សាំង Covaxin បង្ការកូវីដ ១៩ សម្រាប់កុមារវៀតណាមចំនួន ២០០.០០០ដូស។

ជួបជាមួយមហាសេដ្ឋី Prakash Hinduja នៃសម្ព័ន្ធក្រុមហ៊ុន Hinduja Group ដែលជាក្រុមហ៊ុនគ្រួសារធំជាងគេមួយរបស់ពិភពលោក ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា ឥណ្ឌានិងវៀតណាមមានទំនាក់ទំនងយូរអង្វែង ទំនាក់ទំនងនយោបាយជឿទុកចិត្តគ្នា ហើយទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតភាពជាដៃ

គូរយុទ្ធសាស្ត្រ និងបានលើកកម្ពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប៉ុន្តែ ជាមួយនឹងតួលេខតិចជាង ១ ពាន់លានដុល្លារ ការវិនិយោគរបស់ឥណ្ឌានៅវៀតណាមនៅតែមានកម្រិតតិចតួចបើប្រៀបធៀបទៅនឹងសក្តានុពលនិងឋានៈរបស់ប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសភាបានសម្តែងនូវក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌាលើកនេះ ដោយមានការចូលរួមពីសមាជិករដ្ឋាភិបាល ក្រសួង ស្ថាប័ននានានឹងបង្កើតរលកវិនិយោគថ្មីពីឥណ្ឌាទៅកាន់វៀតណាម។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឱ្យក្រុមហ៊ុន Hinduja Group បង្កើតការិយាល័យតំណាងនៅវៀតណាម ដើម្បីត្រៀមរៀបចំគម្រោងដំបូងនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ