សហគ្រាសវៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការនិងផ្សព្វផ្សាយផលិតផលនៅកម្ពុជា

(VOVWORLD) - នាយប់ថ្ងៃទី២១ ខែមីនា នៅទីរួមខេត្តកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ពិព័រណ៍ពាណិជ្ជ កម្មខេត្តកំពង់ស្ពឺឆ្នាំ២០១៩បានប្រារព្ធឡើងដោយមានការចូលរួមរបសស្តង់ទំនិញប្រមាណ១០០ស្តង់របស់សហគ្រាសកម្ពុជា ថៃនិងវៀតណាម ដែលក្នុងនោះមាន សហគ្រាសប្រមាណ១០អង្គភាពនៃខេត្ត Vinh Long ភាគខាងត្បូងវៀតណាម។
សហគ្រាសវៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការនិងផ្សព្វផ្សាយផលិតផលនៅកម្ពុជា - ảnh 1 ស្តង់ទំនិញរបស់សហគ្រាសខេត្ត Vinh Long នៅពិព័រណ៍ (រូបថត៖ TTXVN)

ថ្លែងនៅពិព័រណ៍នេះ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានអះអាង ថា ការដែលសហគ្រាសខេត្ត Vinh Long ចូលរួមពិព័រណ៍លើកនេះ គឺជាសាក្ខី ភាពជាក់លាក់នៃស្មារតីសាមគ្គីភាពមិត្តភាពរវាងអាជ្ញាធរនិងប្រជាជននៃខេត្ត កំពង់ស្ពឺនិងខេត្ត Vinh Long។ ការចូលរួមរបស់សហគ្រាសវៀតណាមបាននាំមក នូវភាពសម្បូរបែបសម្រាប់ផលិតផលមុខទំនិញ ហើយបង្កលក្ខណៈសម្រាប់អតិ ថិជនបានទាក់ទងផ្ទាល់ទៅនឹងមុខទំនិញប្រកបដោយគុណភាពពីវៀតណាមផងដែរ។

        ចំណែកឯលោក Nguyen Van Con នាយករងមន្ទីរឧស្សាហពាណិជ្ជកម្ម ខេត្ត Vinh Long បានថ្លែងថា៖

        “នេះជាលើកទី៥ជាបន្តបន្ទាប់ហើយ ដែលសហគ្រាសខេត្ត Vinh Long ចូល រួមពិព័រណ៍ពាណិជ្ជ កម្មខេត្តកំពង់ស្ពឺ។ យើងខ្ញុំចូលរួមពិព័រណ៍លើកនេះគឺសំដៅ ផ្សព្វផ្សាយទំនិញ សហប្រតិបតិ្តការបើកទូលាយទីផ្សារ រួមចំណែកជួយអោយ សហគ្រាសខេត្តមានការរីកចម្រើនកាន់តែល្អប្រពៃពីមួយថ្ងៃទៅមួយថ្ងៃ”។

        ពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺឆ្នាំ២០១៩ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដល់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ