សហគ្រាសវៀតណាមមានភាពម្ចាស់ការទាក់ទាញការវិនិយោគពីទីផ្សារហិរញ្ញវត្ថុទីក្រុងឡុងដ៍ (LONDON)
(VOVWORLD) -ក្នុងរយៈពេល២ថ្ងៃ (ថ្ងៃទី៧ ដល់ ថ្ងៃទី៨ មីនា ឆ្នាំ២០១៨) នៅទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស បានប្រព្រឹត្តទៅកម្មវិធីផ្សព្វផ្សាយអំពីទីផ្សារដើមទុន និង មានឱកាសសំរាប់ការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុចូល ក្នុងសគ្រាសវៀតណាម។
សហគ្រាសវៀតណាមមានភាពម្ចាស់ការទាក់ទាញការវិនិយោគពីទីផ្សារហិរញ្ញវត្ថុទីក្រុងឡុងដ៍ (LONDON) |
អញ្ជើញចូលរួមកម្មវិធីនេះ មានវត្តមានរបស់លោក Tran Ngoc An ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេសរួមទាំងតំណាងសហគ្រាស វៀតណាម និងអង់គ្លេសមួយចំនួនទៀត។
ថ្លែងមតិក្នុងពិធីបើកសន្និសីទជំរុញការវិនិយោគហិរញ្ញវត្ថុចូលមកសហគ្រាសវៀតណាម ដែលប្រព្រឹត្តទៅនាថ្ងៃដដែលនោះ លោក Tran Ngoc An បាន ឧទ្ទេសនាមទូទៅអំពីសមិទ្ធិផល និង សក្តានុភាពរបស់សេដ្ឋកិច្ច វៀតណាម។ លោក Tran Ngoc An បានសង្កត់ធ្ងន់ធ្ងរថា ឆ្នាំ ២០១៨ ត្រូវបានរដ្ឋាភិបាលវៀតណាមរំពឹងទុកថាជាឆ្នាំគន្លឹះមួយក្នុងដំណើរការ អនុវត្តភាគហ៊ុនភាវូបនីយកម្មសំរាប់សហគ្រាសធំនៅវៀតណាម ដោយមានការដាក់ចេញគោលការណ៍ឥតងាករេក្នុងការអភិវឌ្ឍទីផ្សារដើម ទុនតាមរយៈវិធានការដូចជា បង្កលក្ខណៈ ងាយស្រួលក្នុងការធ្វើបែប បទ វិនិយោគ និងបង្កើនសមត្ថភាពគ្រប់គ្រងសហគ្រាសជាដើម។ល៕