សហគ្រាសវៀតណាមមានឱកាសច្រើនក្នុងការជ្រាតចូលទីផ្សារអ៊ូស្ត្រាលី
|
សហគ្រាសវៀតណាមមានឱកាសច្រើនក្នុងការជ្រាតចូលទីផ្សារអ៊ូស្ត្រាលី (Image: VNA) |
(VOVworld) – សហគ្រាសវៀតណាមមានឱកាសច្រើនក្នុងការជ្រាតចូលទីផ្សារ
អ៊ូស្ត្រាលី។ នេះគឺជាមតិរបស់បណ្ដាអង្គសន្និសីទនៅសិក្ខាសាលា «ឱកាសវិនិយោគ
និងជ្រាត ចូលទីផ្សារអ៊ូស្ត្រាលី» ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១១ ឧសភា នៅ
ទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម។ លោក Pham Ngoc Hung អនុប្រធាន
សមាគមសហគ្រាសទីក្រុងហូជីមិញបានឲ្យដឹងថា៖ នាបច្ចុប្បន្ន វៀតណាមកំពុង
ទទួលផលប្រយោជន៍ខាងពន្ធអាទិភាពដែលអ៊ូស្ត្រាលីអនុវត្តចំពោះប្រទេស
អាស៊ាននានាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-អ៊ូស្ត្រាលី-
នូវ៉ែលហ្សេឡង់ (AANZFTA)។ ប៉ុន្តែ ក្នុងពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លង
មហាសមុទ្រប៉ាស៊ីហ្វិក TPP ចូលជាធរមាន សហគ្រាសវៀតណាមនឹងបន្តទទួលបាន
លក្ខណៈងាយស្រួលថែមទៀតដើម្បីជ្រៀបចូលទីផ្សារអ៊ូស្ត្រាលី។ នេះក៏ជាមូលដ្ឋានដើម្បី
ជំរុញទំនាក់ទំនងវិនិយោគពាណិជ្ជកម្មរវាងវៀតណាមនិងអ៊ូស្រ្តាលី។ ដោយមាន
ទស្សនៈរួម តំណាងរដ្ឋអំណាចរដ្ឋ Victoria (អ៊ូស្រ្តាលី) បានអះអាងថា៖ សហគ្រាស
វៀតណាមអាចចូលរួមវិនិយោគចូលក្នុងវិស័យសក្តានុភាពរបស់រដ្ឋ Victoria ដូចជា
ការកសាងនិងអចលនវត្ថុហិរញ្ញវត្ថុ ជាដើម។ ក្រៅពីនោះ ក្នុងពេលវិនិយោគលើ
វិស័យឱសថកម្មនិងឧបករឱសថ ថាមពលស្អាត អប់រំអន្តរជាតិនិងម្ហូបអាហារ
សហគ្រាសវៀតណាមនឹងមានឱកាសចូលរួម វិធីជួយឧបត្ថម្ភនិងទទួលបាន
អាទិភាពពិសេសនៃរដ្ឋអំណាចតំបន់ ផងដែរ៕