សហគ្រាសវៀតណាមរួមដៃជាមួយរាជរដ្ឋាភិបាលកម្ពុជាប្រយុទ្ធប្រឆាំងជំងឺ Covid-19

(VOVWORLD) - នាព្រឹកថ្ងៃទី១៥ មេសា លោក Nguyen Thanh Dung ប្រធានក្លឹបអង្គ ភាពអាជីវកម្មវៀតណាមនៅកម្ពុជា (VBCC) បានផ្ដល់ជូនរាជរដ្ឋាភិបាលនិង ប្រជាជនកម្ពុជាទឹកប្រាក់ចំនួន១១.១០០ដុល្លាអាមេរិកពីការរៃអង្គាសរបស់ អង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជា ដើម្បីរួមដៃជាមួយរាជរដ្ឋាភិបាល កម្ពុជាប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19។
VBCC និងសមាគមន៍វិនិយោគិនវៀតណាមនៅកម្ពុជា (AVIC) សមា គមន៍ធុរជនខ្មែរ-វៀតណាមក្រោមឱវាទសមាគមន៍ខ្មែរ-វៀតណាម ជាអង្គ ការនានាដែលបានជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្មវៀតណាមប្រកប ដោយប្រសិទ្ធភាព រួមចំណែកទៅក្នុងការអភិវឌ្ឍនិងកិច្ចសហប្រតិបតិ្តការ រវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ