សហគ្រាសវៀតណាមសន្យាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាមួយបដិវត្ត ៤.០
(VOVWORLD) -“APEC ២០១៧៖ ឱកាសអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពសម្រាប់សហគ្រាស” គឺជាប្រធានបទរបស់វេទិកា ដោយសមាគមសហគ្រាសវ័យក្មេងហាណូយ រួមសហការជាមួយមូលនិធិអន្តរជាតិការពារធម្មជាតិ (WWF) វៀតណាមរៀបចំនាថ្ងៃទី ៦ ធ្នូនៅ ទីក្រុងហាណូយ។
សហគ្រាសវៀតណាមសន្យាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាមួយបដិវត្ត ៤.០ |
“APEC ២០១៧៖ ឱកាសអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពសម្រាប់សហគ្រាស” គឺជាប្រធានបទរបស់វេទិកា ដោយសមាគមសហគ្រាសវ័យក្មេងហាណូយ រួមសហការជាមួយមូលនិធិអន្តរជាតិការពារធម្មជាតិ (WWF) វៀតណាមរៀបចំនាថ្ងៃទី ៦ ធ្នូនៅ ទីក្រុងហាណូយ។
នៅក្នុងវេទិកានេះ អង្គប្រជុំបានឲ្យដឹងថា បដិវត្ត ៤.០បានបើកចេញនូវឱកាស និងការសាកល្បងជាច្រើនសម្រាប់សហគ្រាស ហើយទាមទារឲ្យសហគ្រាសគប្បីកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងរឹងមាំដើម្បីឈានចូលបដិវត្តនេះ។
អញ្ជើញថ្លែងមតិនៅទីនេះ អ្នកជំនាញការសេដ្ឋកិច្ច Pham Chi Lan បានឲ្យដឹងថា៖
“បច្ចេកវិទ្យាបម្រើឲ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់បំផុតនៃសម័យបច្ចេកវិទ្យាឌីជីថល គឺជាទិន្នន័យ។ សហគ្រាសវៀតណាមសុទ្ធសឹងជាសហគ្រាសវ័យក្មេង ហើយគេនឹងត្រូវធ្វើការជាមួយគ្នា ធ្វើការជាមួយដៃគូផ្សេងៗទៀត។ ដូច្នេះគេត្រូវមាន ភាពក្លាហាន ក៏ដូចជាការទទួលខុសត្រូវ សមត្ថភាពដើម្បីបំពេញការងារជាមួយដៃគូទាំងនោះ”៕