សហគ្រាសវៀតណាមសហការអភិវឌ្ឍសេវាកម្មទូរគមនាគមន៍ និង​ការទូទាត់​តាម​អេឡិចត្រូនិកនៅប្រទេសកម្ពុជា

(VOVWORLD) - ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង Metfone និងក្រុមហ៊ុន Angkormilk បានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកក្កដា នៅរាជធានីភ្នំពេញ កម្ពុជា។
សហគ្រាសវៀតណាមសហការអភិវឌ្ឍសេវាកម្មទូរគមនាគមន៍ និង​ការទូទាត់​តាម​អេឡិចត្រូនិកនៅប្រទេសកម្ពុជា - ảnh 1ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង Metfone និងក្រុមហ៊ុន Angkormilk (រូបថត៖ Hung Vu/VNA)

សហគ្រាសវៀតណាមចំនួនពីរដែលកំពុងប្រតិបត្តិការនៅប្រទេសកម្ពុជា រួមមានក្រុមហ៊ុន Viettel Cambodia (Metfone) និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Angkor (Angkormilk) ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហការក្នុងការអភិវឌ្ឍសេវាកម្មទូរគមនាគមន៍ និងការទូទាត់តាមអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង Metfone និងក្រុមហ៊ុន Angkormilk បានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកក្កដា នៅរាជធានីភ្នំពេញ កម្ពុជា។ ខ្លឹមសារនៃកិច្ចព្រមព្រៀងបានចែងយ៉ាងច្បាស់លាស់អំពីការសម្រេចចិត្តសហប្រតិបត្តិការដើម្បីកែលម្អការអភិវឌ្ឍន៍សេវាទូរគមនាគមន៍ និងសេវាកម្មទូទាត់តាមអេឡិចត្រូនិកនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ អាស្រ័យហេតុនេះ Metfone និង eMoney នឹងសហការយ៉ាងទូលំទូលាយជាមួយដៃគូក្នុងការផ្តល់កម្មវិធីផ្នែកទន់លក់ទំនិញនាំចូល-នាំចេញពីឃ្លាំង បណ្តាញទូរស័ព្ទបន្ទាន់សម្រាប់ការថែទាំអតិថិជន សេវាកម្មផ្ញើសារផ្សាយពាណិជ្ជកម្ម និងសេវាកម្មអ៊ីនធឺណិត ស៊ីម data សម្រាប់កាមេរ៉ាសុវត្ថិភាពនៅក្នុងម៉ាស៊ីនអេធីអឹមជាដើម។

ពិធីចុះហត្ថលេខានេះសំដៅកំណត់យុទ្ធសាស្ត្ររយៈពេលវែងនារយៈពេលខាងមុខរបស់សហគ្រាសនានា ជាពិសេសគឺសហគ្រាសធំៗរបស់វៀតណាមតាមទិសដៅសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍ នាំមកនូវតម្លៃសង្គមសម្រាប់កម្ពុជានិងសហគមន៍សហគ្រាសវៀតណាម ក៏ដូចជាលើកកម្ពស់ឋានៈរបស់សហគមន៍ធុរកិច្ចវៀតណាម និងប្រជាជនវៀតណាមនៅកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ