សហគ្រាសវៀតណាមអនុវត្តន៍កញ្ចប់ឥណទានចំនួន ១០០ លានដុល្លារអាមេរិក ដើម្បី​លើកកម្រិតបណ្ដាញទូរគមនាគមន៍នៅកម្ពុជា

(VOVWORLD) - កិច្ចសហប្រតិបត្តិការនេះជួយលើកកំពស់ឋានៈរបស់សហគ្រាសវៀតណាមនៅកម្ពុជា ហើយតាមនោះរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចផងដែរ
សហគ្រាសវៀតណាមអនុវត្តន៍កញ្ចប់ឥណទានចំនួន ១០០ លានដុល្លារអាមេរិក ដើម្បី​លើកកម្រិតបណ្ដាញទូរគមនាគមន៍នៅកម្ពុជា - ảnh 1ពិធីចុះកិច្ចសន្យាអំពីកញ្ចប់ឥណទានអនុគ្រោះពិសេសឆ្នាំ ២០២២ រវាងធនាគារ ពាណិជ្ជកម្មភាគហ៊ុនកងទ័ព-សាខាកម្ពុជា (MB Cambodia) និងក្រុមហ៊ុន Viettel កម្ពុជា (Metfone)

នៅរសៀលថ្ងៃទី៤ ខែឧសភា នៅរាជធានីភ្នំពេញ កម្ពុជា តំណាងធនាគារ ពាណិជ្ជកម្មភាគហ៊ុនកងទ័ព-សាខាកម្ពុជា (MB Cambodia) និងក្រុមហ៊ុន Viettel កម្ពុជា (Metfone) បានចុះកិច្ចសន្យាអំពីកញ្ចប់ឥណទានអនុគ្រោះពិសេសឆ្នាំ ២០២២ ជាមួយទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក សំដៅលើកកម្រិតបណ្ដាញសេវាកម្មទូរគមនាគមន៍ និងអភិវឌ្ឍន៍សកម្មភាពធ្វើអាជីវកម្មរបស់ Metfone នៅទីផ្សារកម្ពុជា។

សហគ្រាសវៀតណាមអនុវត្តន៍កញ្ចប់ឥណទានចំនួន ១០០ លានដុល្លារអាមេរិក ដើម្បី​លើកកម្រិតបណ្ដាញទូរគមនាគមន៍នៅកម្ពុជា - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang អញ្ជើញថ្លែងនៅក្នុងពិធី

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាង Metfone និង MB Cambodia នោះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានចាត់ទុកថា ការចុះហត្ថលេខាលើកិច្ចសន្យាឥណទាននេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ព្រោះថាអង្គភាពទាំងពីរសុទ្ធតែជាសហគ្រាសដែលបានបង្កើតសញ្ញាសម្គាល់លើវិស័យទូរគមនាគមន៍ ការទូទាត់អេឡិចត្រូនិក កាបូបអេឡិចត្រូនិក សេវាកម្មហិរញ្ញវត្ថុ-ធនាគារ។ យោងតាមលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះជួយលើកកំពស់ឋានៈរបស់សហគ្រាសវៀតណាមនៅកម្ពុជា ហើយតាមនោះរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ