សហគ្រាសអាចបញ្ជាក់ពីប្រភពដើមដោយខ្លួនឯងដើម្បីទទួលបានការអនុគ្រោះពី កិច្ចព្រមព្រៀង UKVFTA

(VOVWORLD) - កិច្ចព្រមព្រៀង UKVFTA ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅទីក្រុងឡុងដ៏ប្រទេសអង់គ្លេសនៅថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២០ ហើយត្រូវបានអនុវត្តជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ ។
សហគ្រាសអាចបញ្ជាក់ពីប្រភពដើមដោយខ្លួនឯងដើម្បីទទួលបានការអនុគ្រោះពី កិច្ចព្រមព្រៀង UKVFTA - ảnh 1រូបថត៖ baodautu.vn 

យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឱ្យដឹងថានេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីទី ៣ ដែល វៀតណាមបានចុះហត្ថលេខានិងអនុវត្តន៍ដោយជួយរក្សានិងពង្រឹងបន្ថែមទៀតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេសដែលជាដៃគូដ៏ធំមួយនិង សំខាន់របស់វៀតណាម។ កិច្ចព្រមព្រៀងនេះនឹងជួយវៀតណាមរក្សាលក្ខខ័ណ្ឌពាណិជ្ជកម្មអនុគ្រោះនិងផលប្រយោជន៍សេដ្ឋកិច្ចតាមរយៈការសន្យាបើកចំហរទីផ្សារដែលបានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអ៊ឺរ៉ុប (EVFTA) ។ លើសពីនេះទៀតកិច្ចព្រមព្រៀងនេះក៏លើកកម្ពស់ការការពារសិទ្ធិកម្មសិទ្ធិបញ្ញាការ កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២១ ហើយត្រូវបានរំពឹងថានឹងជំរុញការនាំចេញទៅកាន់ទីផ្សារនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ