សហគ្រាសអាមេរិកនៅវៀតណាមជួយលើកកំពស់សមត្ថភាពសុខាភិបាលនៃទីក្រុងហូជីមិញ
(VOVWORLD) - លោកស្រី Amy Bailey នាយិការងនៃការិយាល័យ CDC អាមេរិកនៅទីក្រុងហូជីមិញ បានអបអរសាទរវៀតណាមដោយទទួលបានលទ្ធផលជាវិជ្ជមានក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ព្រមទាំងអះអាងនូវគោលបំណង របស់អាមេរិកចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ទិដ្ឋភាពនៃពិធីប្រគល់ជូនរថយន្តសង្គ្រោះបន្ទាន់។ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី២១ កក្កដា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានសហការជាមួយសមាគមន៍ពាណិជ្ជកម្មអាមេរិកនៅវៀតណាម (AMCHAM) ក្រុមហ៊ុន Intel Products វៀតណាម ប្រគល់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងនិងឧបករណ៍បរិក្ខារពេទ្យជំនាញក្នុងតម្លៃជាង២,២ ពាន់លានដុងជូនដល់មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់១១៥ទីក្រុង ហូជីមិញ។
តាងនាមអគ្គស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុងហូជីមិញ លោកស្រី Amy Bailey នាយិការងនៃការិយាល័យ CDC អាមេរិកនៅទីក្រុងហូជីមិញ បានអបអរសាទរវៀតណាមដោយទទួលបានលទ្ធផលជាវិជ្ជមានក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ព្រមទាំងអះអាងនូវគោលបំណង របស់អាមេរិកចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕