សហគ្រាសអាមេរិកផ្តល់អាទិភាពស្វែងរកប្រភពផ្គត់ផ្គង់ពីវៀតណាម

(VOVWORLD) - យោងតាមបណ្ដាសហគ្រាសអាមេរិកថាប្រភពផ្គត់ផ្គង់ពីវៀតណាមគឺមានកំណើនប្រកបដោយចីរភាព។ វៀតណាមស្ថិតក្នុងTop គោលដៅទាំង ៣  ដែលពួកគេបានផ្ដល់អាទិភាពទិញទំនិញនៅដើមឆ្នាំ ២០២១។
សហគ្រាសអាមេរិកផ្តល់អាទិភាពស្វែងរកប្រភពផ្គត់ផ្គង់ពីវៀតណាម - ảnh 1សកម្មភាពផលិតនៅរោងចក្រ  (រូបថត៖ VNA)

គេហទំព័រ Material Handling & Logistics របស់អាមេរិកកាលពីថ្ងៃទី ៦ ខេឧសភាបានឲ្យដឹងថា មានសហគ្រាសចំនួន ៤៣% ដែលត្រូវបានស្ទង់មតិនៅអាមេរិកគឺសុទ្ធតែបានអះអាងថា វៀតណាមស្ថិតក្នុងគោលដៅទាំង ៣ ដែលពួកគេផ្ដល់អាទិភាពស្វែងរកប្រភពផ្គត់ផ្គង់ក្នុងដើមឆ្នាំ ២០២១ ពោលគឺកើនទ្វេដង បើប្រៀបធៀបនឹងឆ្នាំ ២០១៩។

យោងតាមបណ្ដាសហគ្រាសអាមេរិកថាប្រភពផ្គត់ផ្គង់ពីវៀតណាមគឺមានកំណើនប្រកបដោយចីរភាព។ វៀតណាមស្ថិតក្នុងTop គោលដៅទាំង ៣  ដែលពួកគេបានផ្ដល់អាទិភាពទិញទំនិញនៅដើមឆ្នាំ ២០២១។ មានអតិថិជនប្រមាណ ៣០ % នៃអតិថិជនសរុបនៅលើពិភពលោក និងមានអតិថិជនចំនួន ៣៨% នៅអាមេរិកសុទ្ធតែជ្រើសរើសវៀតណាមក្នុងចំណោមបណ្ដាប្រទេស ដែលពួគេគ្រោងនឹងបង្កើនបរិមាណទិញក្នុងឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ