សហគ្រាសអឺរ៉ុបមានជំនឿជាក់យ៉ាងមុតមាំលើសេដ្ឋកិច្ចវៀតណាម

(VOVWORLD) - សមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាម (EuroCham) នៅថ្ងៃទី ៨ ខែមេសា បាន ប្រកាសលទ្ធផលនៃការស្ទង់មតិរបស់សមាជិក EuroCham ជាង ១៤០០ អង្គភាព ដែលបង្ហាញថា សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI) របស់សហគ្រាសអឺរ៉ុបនៅវៀត ណាមក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ សម្រេចបាន ៥២,៨  ដែលជាកម្រិតខ្ពស់បំផុតចាប់ តាំងពីឆ្នាំ ២០២២ មក។     

សហគ្រាសអឺរ៉ុបមានជំនឿជាក់យ៉ាងមុតមាំលើសេដ្ឋកិច្ចវៀតណាម - ảnh 1ការស្ទង់មតិអំពីសន្ទស្សន៍ BCI ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤។ (រូបថត៖ thitruongtaichinhtiente.vn)
ជាងពាក់កណ្តាលនៃចំនួនសហគ្រាសដែលត្រូវបានស្ទង់មតិ ព្យាករណ៍ថា ចំនួននៃការបញ្ជាទិញ និងប្រាក់ចំណូលនឹងកើនឡើងខ្ពស់ជាងត្រីមាសទីពីរ។ ក្រៅពីនេះ ៤០% នៃចំនួនសហគ្រាស មានផែនការពង្រីកកម្លាំងពលករនៅក្នុងត្រីមាស ទីពីរ។ ក្នុងរយៈពេលវែង សុទិដ្ឋិនិយមរបស់សហគ្រាស EU ត្រូវបានពង្រឹងបន្ថែមទៀត ដោយមាន ៧១% នៃចំនួនសហគ្រាសមានអារម្មណ៍វិជ្ជមានចំពោះយថាទស្សន៍រយៈ ពេលវែងរបស់ពួកគេនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
លោក Thue Quist Thomasen នាយកប្រតិបត្តិនៃ Decision Lab ដែលជា អង្គភាពធ្វើការស្ទង់មតិនេះ ជឿជាក់ថា វៀតណាមពិតជាមានលទ្ធភាពក្លាយជាគោល ដៅវិនិយោគដ៏លេចធ្លោក្នុងតំបន់ ហើយគោលនយោបាយដែលផ្តោតលើវិនិយោគិន នឹងពន្លឿនការអភិវឌ្ឍរបស់វៀតណាមបន្ថែមទៀត។ យោងតាមលោក Dominik Meichle ប្រធាន EuroCham បានឲ្យដឹងថា ការដែល BCI កើនឡើងលើសពី កម្រិត ៥០ ជាថ្មីម្ដងទៀត បានបញ្ជាក់ពីភាពទាក់ទាញកាន់តែកើនឡើងៗរបស់ ប្រទេសវៀតណាម។ ប្រការនេះបង្ហាញថា សម្រាប់សហគមន៍ធុរកិច្ចអឺរ៉ុប វៀតណាមគឺ ជាទីផ្សារដ៏ស្វាហាប់មួយ ជាមួយនឹងយថាទស្សន៍កំណើនដ៏អស្ចារ្យ។ ជាមួយនឹងការ ខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីកែលម្អស្ថិរភាព និងពង្រីកសក្តានុពល សេដ្ឋកិច្ច វៀតណាមត្រូវបានគេរំពឹងថា នឹងមានសមត្ថភាពប្រកួតប្រជែងជាសកល បន្ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ