សហគ្រាសអឺរ៉ុបមានសុទិដ្ឋិនិយមចំពោះបរិយាកាសធ្វើអាជីវកម្មនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី២២ កក្កដា សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) បានប្រកាសការស្ទង់មតិថ្មីបំផុតស្ដីពីសន្ទស្សន៍បរិយាកាសធ្វើ អាជីវកម្ម (BCI) ក្នុងត្រីមាសទី២ឆ្នាំ២០២០១។

 យោងតាមការស្ទង់មតិនេះ ថ្នាក់ដឹកនាំសហគ្រាសអឺរ៉ុបបានវាយតម្លៃវិជ្ជមានចំពោះបរិយា កាសវិនិយោគនិងពាណិជ្ជកម្មរបស់វៀតណាមក្រោយជម្ងឺ Covid-19។

ក្នុងអំឡុងពេលផ្ទុះជម្ងឺ Covid-19 ការរិតត្បិតការ ធ្វើដំណើរនិងការអនុវត្តការរក្សាគម្លាតសង្គមបានធ្វើឲ្យសកម្មភាពអាជីវកម្មតាមបែប ធម្មតារងការជាប់គាំង។ ប៉ុន្តែ ដោយមានវិធានការផ្នែកសេដ្ឋកិច្ចនិងសុខា ភិបាលសាធារណៈជាច្រើនដែលត្រូវបានវាយតម្លៃថា ផ្ដល់នូវប្រសិទ្ធភាព ខ្ពស់បំផុតរបស់រដ្ឋាភិបាល វៀតណាមបានបើកសកម្មភាពវិនិយោគ អាជីវ កម្មឡើងវិញយ៉ាងឆាប់រហ័ស។

ប្រធាន Euro Cham លោក Nicolas Audier បានឲ្យដឹងថា ការស្ទង់មតិ លើសន្ទស្សន៍ BCI លើកនេះគឺជាសក្ខីភាពដែលបានសរឲ្យឃើញថា វៀត ណាមជាប្រទេសមួយក្នុងចំណោមប្រទេសជោគជ័យបំផុតលើពិភពលោក ក្នុងការឆ្លើយតបនឹងជម្ងឺ Covid-19។ ប្រការនេះបានជួយពង្រឹងជំនឿជាក់ របស់ថ្នាក់ដឹកនាំសហគ្រាសអឺរ៉ុបចំពោះបរិយាកាសធ្វើអាជីវកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ