សហគ្រាសអ៊ឺរ៉ុបមួយចំនួនដាក់ពង្រាយការទូទាត់ថ្លៃសម្រាប់ទិញឧស្ម័នរុស្ស៊ីជាប្រាក់រូប្ល

(VOVWORLD) - យោងតាមប្រភពព័ត៌ មានជិតស្និទ្ធនឹងក្រុមហ៊ុនឧស្ម័ន Gazprom របស់រុស្ស៊ី ក្រុមហ៊ុនចំនួន៤បានទូទាត់ ថ្លៃសម្រាប់ទិញឧស្ម័នរុស្ស៊ីជាប្រាក់រូប្ល។

ទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃទី ២៧ ខែមេសា បានរាយការណ៍ថា សហគ្រាសអឺរ៉ុបយ៉ាងហោចណាស់ចំនួន ១០ ដែលទិញឧស្ម័នធម្មជាតិរបស់រុស្ស៊ី បានបើកគណនីនៅធនាគារ Gazprombank ដើម្បីទូទាត់ជាប្រាក់រូប្ល។យោងតាមប្រភពព័ត៌ មានជិតស្និទ្ធនឹងក្រុមហ៊ុនឧស្ម័ន Gazprom របស់រុស្ស៊ី ក្រុមហ៊ុនចំនួន៤បានទូទាត់ ថ្លៃសម្រាប់ទិញឧស្ម័នរុស្ស៊ីជាប្រាក់រូប្ល។
នៅថ្ងៃដដែល ក្រុមហ៊ុន Gazprom បានប្រកាសថា គេបានបញ្ឈប់ការផ្គត់ផ្គង់ ឧស្ម័នដល់ក្រុមហ៊ុន Bulgargaz របស់ប៊ុលហ្គារី និង PGNiG របស់ប៉ូឡូញ ដោយសារ តែទីក្រុងម៉ូស្គូមិនទទួលបានការទូទាត់ជាប្រាក់រូប្លនោះឡើយ។ ប្រធានគណៈកម្មការ អឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃទី ២៧ ខែមេសាថា ប្រទេសសហភាពអឺរ៉ុប (EU) ដែលនាំចូលឧស្ម័នពីរុស្ស៊ី ដោយទូទាត់ជាប្រាក់រូប្ល ទំនង ជាបំពានលើទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ