សហគ្រាសអ៊ីស្រាអែលជាច្រើនចង់វិនិយោគនៅវៀតណាម
(VOVWORLD) - នាថ្ងៃទី ៥ ខែវិច្ឆិកា នៅទីក្រុង Tel Aviv ការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំនៅអ៊ីស្រាអែល បានសហការជាមួយសម្ព័ន្ធក្រុមហ៊ុនប្រឹក្សាអាជីវកម្ម និងសវនកម្ម BDO របស់អ៊ីស្រាអែល រៀបចំសិក្ខាសាលាមួយស្តីពី “ឱកាសវិនិយោគនិងធ្វើអាជីវកម្មជាមួយទីផ្សារវៀត ណាមសម្រាប់អាជីវកម្មអ៊ីស្រាអែល”។
ទិដ្ឋភាពនៃសិក្ខាសាលា |
សិក្ខាសាលានេះបានទាក់ទាញការចូលរួមរបស់សហគ្រាសអ៊ីស្រាអែលចំនួន ៣៥ ដែលកំពុងប្រតិបត្តិការលើវិស័យផលិតកម្ម វិនិយោគជំនួញទូទៅ និងនាំចូលចំណីអាហារ ផលិតផលកសិកម្ម ផលិតផលជលផល ទំនិញប្រើប្រាស់ វាយនភ័ណ្ឌ, គ្រឿងអេឡិចត្រូ និច, គ្រឿងសង្ហារឹម និងគ្រឿងសំណង់ ជាដើម។
នៅក្នុងសិក្ខាសាលា លោក Le Thai Hoa ទីប្រឹក្សាពាណិជ្ជកម្មទទួលបន្ទុកការិយាល័យពាណិជ្ជកម្មវៀតណាមនៃស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានណែនាំអំពីទិដ្ឋ ភាពទូទៅនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ បណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានធ្វើនិងបានចុះហត្ថលេខា រួមទាំងបណ្តាគោលនយោបាយទាក់ទាញការវិនិយោគនៅវៀតណាមផង ដែរ។
ចំណែកឯតំណាងក្រុមហ៊ុនអ៊ីស្រាអែលជាច្រើន ដែលចូលរួមសិក្ខាសាលានេះបាន សម្តែងការចាប់អារម្មណ៍លើគោលនយោបាយអនុគ្រោះ ទាក់ទាញវិនិយោគិនបរទេស ជួយឧបត្ថម្ភអាជីវកម្មអ៊ីស្រាអែល ក្នុងការស្វែងរកនិងតភ្ជាប់ជាមួយក្រុមហ៊ុនផលិតរបស់ វៀតណាម ចំពោះផលិតផលអាជីវកម្មដែលអ៊ីស្រាអែលចាប់អារម្មណ៍ក្នុងការនាំចូល។ សហគ្រាសអ៊ីស្រាអ៊ែលមួយចំនួនដែលកំពុងធ្វើអាជីវកម្មនៅទីផ្សារវៀតណាមបានចាត់ទុកថា វៀតណាមនិងអ៊ីស្រាអែល មានសក្កានុភាពសហប្រតិបត្តិការ ជាច្រើន ហើយ សហគ្រាសនៃប្រទេសទាំងពីរ មានឱកាសសហប្រតិបត្តិការវិនិយោគនិងធ្វើអាជីវកម្មនៃប្រទេសនីមួយៗ៕