សហគ្រាសអ៊ីស្រាអែល​យកចិត្តទុកដាក់ជំរុញ​ការនាំចូល​ទំនិញ​ជាច្រើន របស់វៀតណាម

(VOVWORLD) - ការនាំចេញរបស់វៀតណាមទៅកាន់អ៊ីស្រាអែលបានថយចុះជិត ១៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលពីទីផ្សារនេះបានកើនឡើង ៤១៩% ។
សហគ្រាសអ៊ីស្រាអែល​យកចិត្តទុកដាក់ជំរុញ​ការនាំចូល​ទំនិញ​ជាច្រើន របស់វៀតណាម - ảnh 1 ត្រីធូណាគឺជាផលិតផលនាំចេញសំខាន់របស់រវៀតណាម (រូបថត៖ TTXVN)

ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអ៊ីស្រាអែលបានឲ្យដឹងថា៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអ៊ីស្រាអែលក្នុងរយៈពេល ៥ ខែដំបូង នៃឆ្នាំ ២០២០ សម្រេចបាន ៦៤៩,៤ លានដុល្លារអាមេរិក។ យោងតាមទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអ៊ីស្រាអែលលោក Le Thai Hoa បានឲ្យដឹងថា៖ ការនាំចេញរបស់វៀតណាមទៅកាន់អ៊ីស្រាអែលបានថយចុះជិត ១៨% បើប្រៀប ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលពីទីផ្សារនេះបានកើនឡើង ៤១៩% ។

គួរកត់សម្គាល់ថាក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ ការនាំចេញត្រីធូណាទៅកាន់អ៊ីស្រាអែលសម្រេចបានជាង ១១ លានដុល្លារអាមេរិក ហើយជាទីផ្សារមួយក្នុងចំណោមទីផ្សារនាំចូលត្រីធូណាដ៏ធំចំនួន ១០ របស់វៀតណាម។ ទីប្រឹក្សា លោក Le Thai Hoa បានឲ្យដឹងថាសហគ្រាសអ៊ីស្រាអែលមួយចំនួនបានចាប់អារម្មណ៏ចំពោះស្បៀងអាហារកញ្ចប់ ទំនិញកាត់ដេរ ហើយកំពុងធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនវៀតណាម ដើម្បីជំរុញការនាំចូលមកកាន់អ៊ីស្រាអែលនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ