សហគ្រាសឥណ្ឌាវាយតម្លៃថា វៀតណាមជាទីផ្សារមានសក្តានុពលមួយសម្រាប់ការអភិវឌ្ឍនៅអាស៊ាន
(VOVWORLD) - បណ្តាសហគ្រាសឥណ្ឌាបានជ្រើសរើសវៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរីដើម្បីពង្រីកការវិនិយោគរបស់ខ្លួន ពីព្រោះប្រទេសទាំងនេះគឺជាទីផ្សារដែលមានសក្តានុពលអភិវឌ្ឍន៍បំផុត ហើយបានព្យាករណ៍ថាប្រាក់ចំណូលរបស់អាជីវកម្មទាំងនេះនៅអាស៊ាននឹងកើនឡើងក្នុងរយៈពេល ១២ខែខាងមុខជាពុំខាន។
ប្រភព៖ Vietnam+ |
នេះគឺជាលទ្ធផលស្ទង់មតិថ្មីបំផុតរបស់ធនាគារ Standard Chartered។ ការស្ទង់មតិបានបង្ហាញថា ៤៩% នៃសហគ្រាសឥណ្ឌាបានឲ្យដឹងថា គេកំពុងផ្តោតសំខាន់លើការពង្រីកប្រតិបត្តិការនៅវៀតណាម។ ទីផ្សារប្រើប្រាស់កាន់តែបើកទូលាយនៅអាស៊ាន ប្រភពធនធានមនុស្សក៏សម្បូរបែប ហើយជំនាញនិងលទ្ធភាពទាក់ទាញផ្ទាល់នឹងទីផ្សារអន្តរជាតិតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាកត្តាសំខាន់បំផុតសម្រាប់សហគ្រាសឥណ្ឌាបានចូលរួមស្ទង់មតិលើការសម្រេចចិត្តពង្រីកអាជីវកម្ម។
យោងតាមលោកស្រី Michele Wee អគ្គនាយកធនាគារ Standard Chartered បានឲ្យដឹងថា វៀតណាមគឺខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សជាមួយនឹងទីផ្សារក្នុងស្រុកដ៏ធំធេង ប្រជាជនវ័យក្មេង កម្លាំងពលកម្មដែលមានការអប់រំល្អ និងចំណេះដឹងផ្នែកបច្ចេកវិទ្យា រួមជាមួយនឹងគុណសម្បត្តិលេចធ្លោក្នុងនាមជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន និងមានទីតាំងភូមិសាស្ត្រអំណោយផលបំផុត។ ទន្ទឹមនឹងនោះ វៀតណាមក៏ជាតំណភ្ជាប់សំខាន់មួយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។ តំណាងធនាគារ Standard Chartered ជឿជាក់ថា វៀតណាមនឹងបន្តនាំមកនូវឱកាសធ្វើអាជីវកម្មនិងវិនិយោគគួរឲ្យទាក់ទាញដល់វិនិយោគិននិងសហគ្រាសបរទេស៕