សហជីពត្រូវសកម្មបំពេញល្អការងារដំណាង ការពារសិទ្ធិ ផលប្រយោជន៍ត្រឹមត្រូវរបស់ពលករ

សហជីពត្រូវសកម្មបំពេញល្អការងារដំណាង ការពារសិទ្ធិ ផលប្រយោជន៍ត្រឹមត្រូវរបស់ពលករ - ảnh 1
សហជីពត្រូវសកម្មបំពេញល្អការងារដំណាង ការពារសិទ្ធិ ផលប្រយោជន៍ត្រឹមត្រូវរបស់ពលករ

(VOV)_នាព្រឹកថ្ងៃទី២៤ កញ្ញា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន
ជួបធ្វើការជាមួយសហភាពពលករវៀតណាម ស្ដីអំពីលទ្ធផល​ចលនាកម្មករ សកម្មភាព
សហជីព និងគំរោងការណ៍ផ្លាស់ប្តូរថ្មីអង្គការ និងសកម្មភាពរបស់សហជីពវៀតណាម។
 នៅក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានចាត់ទុកថា៖នាពេល
ខាងមុខនេះ ដំណើការធ្វើសមាហរណកម្ម​អន្តរជាតិកាន់តែស៊ីជំរៅ ដូច្នេះ មានការជះ
ឥទ្ធិពលជាច្រើនចំពោះពលករ និងអង្គការសហជីព។ ប្រធានរដ្ឋបានស្នើអោយសហ
ភាពពលករវៀតណាមត្រូវប្រមូលផ្តុំធ្វើឃោសនា អប់រំ លើកកំពស់ចំណេះដឹង អំពីអង្គ
ការសហជីព ច្បាប់ស្ដីអំពី​ពលករ ច្បាប់ស្ដីអំពីសហជីពចំពោះកម្មករ មន្ត្រីរដ្ឋការ។ ទន្ទឹម
នឹងនោះ ត្រូវ​ក្តាប់ជាប់ស្ថានភាព មនសិការ គោលបំណងរបស់សមាជិកសហជីព 
ពលករដើម្បី​ធ្វើសេនាធិការជាមួយបក្ស រដ្ឋនាំចេញគោលការណ៍ គោលនយោបាយសមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ