សហជីពវិទ្យុ​សំឡេង​វៀតណាមជួយឧបត្ថម្ភប្រជាជននៅ​តំបន់​រង​គ្រោះធម្មជាតិនៅស្រុក​ Nguyen Binh ខេត្ត Cao Bang

(VOVWORLD) - នាថ្ងៃទី ១៩ ខែកញ្ញា អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម (VOV) លោក Vu Hai Quang ប្រធានសហជីព VOV បានដឹកនាំក្រុមការងារទៅសួរសុខទុក្ខនិងជូនអំណោយដល់ប្រជាជននៅតំបន់រងគ្រោះធម្មជាតិនៅស្រុក Nguyen Binh ខេត្ត Cao Bang ។

នៅទីនេះ តាងនាមគណៈប្រតិភូ លោក Vu Hai Quang បានប្រគល់ថវិកាចំនួន ៥០ លានដុង (ប្រហែល ២ ពាន់ដុល្លារអាមេរិក) ជាមួយនឹងទំនិញប្រើប្រាស់ចាំបាច់ជាច្រើន (ទឹកដោះគោ អាហារភ្លាមៗ ថ្នាំពេទ្យ) និងរបស់របរចាំបាច់មួយចំនួនសម្រាប់ប្រជាជននៅតំបន់រងគ្រោះមហន្តរាយធម្មជាតិ ក្នុងស្រុក Nguyen Binh ។

សហជីពវិទ្យុ​សំឡេង​វៀតណាមជួយឧបត្ថម្ភប្រជាជននៅ​តំបន់​រង​គ្រោះធម្មជាតិនៅស្រុក​ Nguyen Binh ខេត្ត Cao Bang - ảnh 1លោក Vu Hai Quang អគ្គនាយករង ប្រធានសហជីពនៃវិទ្យុសំឡេងវៀតណាម បានប្រគល់ទឹកប្រាក់ចំនួន ៥០លានដុង ដល់ថ្នាក់ដឹកនាំស្រុក Nguyen Binh ខេត្ត Cao Bang។ រូបថត៖ VOV

ចែករំលែកជាមួយការលំបាកនិងការបាត់បង់របស់បងប្អូនជនរួមជាតិនៅស្រុក Nguyen Binh លោក Vu Hai Quang បានឲ្យដឹងថា អំណោយដ៏មានអត្ថន័យខាងលើត្រូវបានកម្មាភិបាល អ្នកសារព័ត៌មាន អ្នកនិពន្ធ អ្នកបច្ចេកទេស និងកម្មករនៃវិទ្យុសំឡេងវៀតណាម ក៏ដូចជាអង្គការ បុគ្គល និងសប្បុរសជនចូលរួមវិភាគទាន។

មុននោះ ក្រុមការងារនៃសហេជីពវិទ្យុជាតិវៀតណាមក៏បានទៅជួយឧបត្ថម្ភប្រជាជននៅតំបន់រងគ្រោះធម្មជាតិក្នុងខេត្ត Quang Ninh, Ninh Binh, Hung Yen, Thai Binh និង Thai Nguyen៕


ប្រតិកម្មទៅវិញ

ផ្សេងៗ