សហប្រតិបតិ្តការកសាងព្រំដែនវៀតណាម-កម្ពុជាដោយសន្តិភាពមិត្តភាពនិងសហប្រតិបតិ្តការអភិវឌ្ឍន៍រួម
(VOVworld) - នាថ្ងៃទី១៤វិច្ឆិកា នៅស្រុក Buon Don គណៈកម្មាធិការរណសិរ្សមាតុ
ភូមិវៀតណាមខេត្ត Dak Lak និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិខេត្ត មណ្ឌលគីរី
របស់កម្ពុជា បានរៀបចំសន្និសីទបូកសរុបលើកដំបូងរយៈពេល៤ឆ្នាំ (២០១១-
២០១៤)លាតត្រដាងអនុវត្តកិច្ចសន្យារួមស្ដីពីការកសាងខ្សែព្រំដែនសន្តិភាពមិត្តភាព
និងសហប្រតិបតិ្តការអភិវឌ្ឍន៍រួម។
|
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបតិ្តការអភិវឌ្ឍន៍រួម (រូបថត៖qdnd.vn) |
នៅទីនេះ ភាគីទាំង២បានរួមគ្នាវាយតំលៃចំពោះបណ្ដាខ្លឹមសារដែលធ្វើបាននិងមិន
ទាន់ធ្វើបាន ដើម្បីដកបទពិសោធន៍អនុវត្តល្អនាពេលខាងមុខ។ភាគីទាំង២ក៏បាន
ផ្លាស់ប្ដូរមតិ ពិភាគ្សា និងឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីការកសាង
ខ្សែព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបតិ្តការអភិវឌ្ឍន៍រួម រវាងខេត្ត ទាំង២
ក្នុងដំណាក់កាលឆ្នាំ២០១៤-២០១៦ និងបណ្ដាឆ្នាំបន្ត៕