សហប្រតិបត្តិការជួយសង្គ្រោះលើគ្រោះធម្មជាតិក្នុងក្របខ័ណ្ឌARF

សហប្រតិបត្តិការជួយសង្គ្រោះលើគ្រោះធម្មជាតិក្នុងក្របខ័ណ្ឌARF - ảnh 1


(VOVworld)-សន្និសីទសំដៅពិភាក្សាអំពីការងារជួយសង្រ្គោះ ការព្រមាននិងវាយ
តម្លៃហានិភ័យ ជំនះពុះពារលើគ្រោះធម្មជាតិ ជាសកម្មភាព១ក្នុងក្របខ័ណ្ឌវេទិការ
តំបន់អាស៊ាន​(ARF)ដែលប្រារព្វឡើងនៅទីក្រុង Chengdu ខេត្ត Sichuan របស់ចិន។ សន្និសីទនេះប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ ដោយមានការចូលរួម របស់តំណាង
ជាង១រយនាក់មកពីប្រទេសចំនួន២៧ជាសមាជិក ARF និងអង្គការអន្តរជាតិនា
នា។ ថ្លែងមតិក្នុងសន្និសីទ អនុរដ្ឋមន្រ្តីក្រសួងកិច្ចការស៊ីវិលចិនលោក Jiang Li បានអំពាវនាវឲ្យភាគីនានាចែករំលែកបទពិសោធន៍ ព្រមទាំងពិនិត្យលើ រចនា
សម្ព័ន្ធតំបន់១ស្តីអំពីការជួយសង្គ្រោះលើគ្រោះធម្មជាតិ។ មន្រ្តីរូបនេះ ក៏ បានឲ្យ
ដឹងថែមទៀតថា រដ្ឋាភិបាលចិន បាននាំបញ្ហាជួយសង្គ្រោះលើគ្រោះធម្មជាតិ ចូល ក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ