សហប្រតិបត្តិការមិត្តភាពស្របនឹងផលប្រយោជន៍សារវ័ន្តរបស់ប្រជាជនវៀតណាមនិងចិន

សហប្រតិបត្តិការមិត្តភាពស្របនឹងផលប្រយោជន៍សារវ័ន្តរបស់ប្រជាជនវៀតណាមនិងចិន - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Nguyen Van Tho
(រូបថតៈ កាសែត Nhandan)


(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦៥ នៃទិវាបង្កើតទំនាក់ទំនងការទូត រវាងវៀតណាមជាមួយចិន នាថ្ងៃទី១៧មករា ការសែតប្រជាជនប្រចាំថ្ងៃរបស់ចិន បានចុះផ្សាយអត្ថបទរបស់ឯកអគ្គរដ្ឋទូតវៀតណាមនៅចិនលោក Nguyen Van
Tho។ អត្ថបទនេះបានលើកច្បាស់ថា វៀតណាមមុនក៏ដូចជា ក្រោយយកចិត្ត
ទុកដាក់ការអភិវឌ្ឍន៍ភាពទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធ សាស្រ្តលើគ្រប់
វិស័យជាមួយចិន និងចាត់ទុកនេះជាអាទិភាពយុទ្ធសាស្រ្តចម្បង និងយូរអង្វែង។ វៀតណាមបានចាត់ទុកការអភិវឌ្ឍន៍សម្បូរុងរឿងរបស់ចិនជា ឱកាសសម្រាប់
វៀតណាម ព្រមទាំងមានបំណងថា ចិនក៏បានចាត់ទុកស្ថេរភាពនិងការអភិវឌ្ឍន៍
ភាពសម្បូរុងរឿងរបស់វៀតណាមជាឱកាសរបស់ចិនផងដែរ។

        ក្នុងអត្ថបទនេះ ឯកអគ្គរដ្ឋទូត Nguyen Van Tho បានឲ្យដឹងថា ដើម្បីជម្រុញ
ទំនាក់ទំនងទ្វេភាគីឲ្យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០១៥ ប្រទេសទាំង​ពីរ គប្បី
ប្រើប្រាស់ដ៏ល្អយន្តការជួបប្រាស្រ័យរវាងក្រសួង ផ្នែកគ្រប់ជាន់ថ្នាក់។ លើសពី
នេះទៅទៀត ​ប្រទេសទាំងពីរត្រូវព្យាយាមដោះស្រាយបញ្ហាលើសមុទ្រដោយ សន្តិវិធីដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមកនិងគោរពច្បាប់អន្តរ
ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ