សហប្រតិបតិ្តការអន្តរជាតិសំដៅជំរុញសិទ្ធិរបស់ជនពិការ
(VOVWORLD) - នាព្រឹកថ្ងៃទី២៣ មិថុនា នៅរដ្ឋធានីហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានសហការជាមួយអង្គការ Caritas រៀបចំសិក្ខាសាលាអន្តរជាតិសំដៅជំរុញការអនុវត្តសិទ្ធិរបស់ជនពិការ។
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖VOV) |
(VOVworld) - នាព្រឹកថ្ងៃទី២៣ មិថុនា នៅរដ្ឋធានីហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានសហការជាមួយអង្គការ Caritas រៀបចំសិក្ខាសាលាអន្តរជាតិសំដៅជំរុញការអនុវត្តសិទ្ធិរបស់ជនពិការ។នេះជា សកម្មភាពមួយក្នុងចំណោមសកម្មភាពដើម្បីត្រៀមរៀបចំឲ្យការដាក់របាយការណ៍ជាតិដំបូងស្ដីពីការអនុវត្តសន្ធិសញ្ញាអ.ស.បស្ដីពីសិទ្ធិរបស់ជនពិការ (UNCRPU) នៅវៀតណាមជូនចំពោះគណៈកម្មាធិការអ.ស.បទទួលបន្ទុកសិទ្ធិ របស់ជនពិការនាពេលខាងមុខ។
នៅសិក្ខាសាលានេះ តំណាងនៃបណ្ដាមន្ទីរការងារ យុទ្ធជនពិការនិងសង្គម កិច្ច សមាគមន៍ មជ្ឈមណ្ឌលជួយឧបត្ថម្ភជនពិការនិងអង្គការក្រៅរដ្ឋា ភិបាលនានាបានចែករំលែកសកម្មភាពក្នុងវិស័យទំនាក់ទំនងអន្តរជាតិសំដៅ ជំរុញការអនុវត្តសិទ្ធិរបស់ជនពិការ៕