សហព័ន្ធ អារ៉ាប់រួមពិចារណាលើលទ្ធភាពស្តារឡើងវិញនូវលក្ខណសម្បត្តិ សមាជិករបស់ស៊ីរី
(VOVWORLD) - ទីប្រឹក្សានាយករដ្ឋមន្ត្រី Tunisia លោក Kazhar Al Qorawi Al Chabi កាលពីថ្ងៃទី៦ខែមករាបានឲ្យដឹងថា នាបច្ចុប្បន្នសហព័ន្ធអារ៉ាប់រួម (AL) កំពុងពិចារណាលើលទ្ធភាពស្តារឡើងវិញនូវលក្ខណសម្បត្តិសមាជិករបស់ស៊ីរីនៅក្នុងអង្គការនេះ។
សហព័ន្ធ អារ៉ាប់រួមពិចារណាលើលទ្ធភាពស្តារឡើងវិញនូវលក្ខណសម្បត្តិ សមាជិករបស់ស៊ីរី |
លោក Kazhar Al Qorawi Al Chabi បានថ្លែងមតិដូចពោលខាងលើនេះខណៈពេលដែលមកដល់អាកាសយានដ្ឋាន Beirut ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅ Lebanon ដើម្បីជម្រាបជូនដល់ប្រធានធិបតីប្រទេសនេះទទួលសេចក្តីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអារ៉ាប់ ដែលនឹងប្រពឹត្តិតទៅនៅប្រទេស Tunisia នៅខែមិនាខាងមុខ។ លោក Kazhar Al Qorawi Al Chabi បានអះអាងបច្ចុប្បន្ននេះគឺជាពេលវេលាសមស្របសំរាប់ស៊ីរីដើម្បីវិលត្រឡប់មក AL៕