សហព័ន្ធកីឡាអុកវៀតណាមត្រូវបានបង្កើតជាផ្លូវការ
(VOVWORLD) -នាថ្ងៃទី ៦ ឧសភា នៅទីក្រុងហាណូយ សហព័ន្ធកីឡាអុកវៀតណាមត្រូវបានបង្ហាញមុខជាផ្លូវការ សម្រាប់អាណត្តិជាលើកដំបូង ២០១៨ -២០២៣ ដោយមានសមាជិកចំនួន ៣៩ រូប។
សហព័ន្ធកីឡាអុកវៀតណាមត្រូវបានបង្កើតជាផ្លូវការ |
ក្នុងនោះ លោក Pham Hoang Duong សមាជិកសហព័ន្ធកីឡាអុកពិភពលោក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធក្រុមហ៊ុនវិនិយោគ Quang Ninh ជាប្រធានសហព័ន្ធកីឡាអុកវៀតណាម។
អញ្ជើញថ្លែងមតិនៅក្នុងមហាសន្និបាតនេះ លោក Le Khanh Hai អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានស្នើឲ្យសហព័ន្ធកីឡាអុកវៀតណាម នាពេលខាងមុខ គប្បីផ្ដោតសំខាន់លើការអនុវត្តន៍ភារកិច្ចសំខាន់ៗមួយចំនួន ដូចជា៖ សហការយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាន និងផ្នែកនានាដើម្បីជំរុញការអភិវឌ្ឍក្លិប និងសមាគមកីឡាអុក។
នៅក្នុងមហាសន្និបាតនេះ សហព័ន្ធកីឡាអុកវៀតណាម និងសហគ្រាស អង្គភាពផ្សព្វផ្សាយចំនួន ១១បានសន្យារួមដំណើរជាមួយការអភិវឌ្ឍន៍នៃកីឡាអុកវៀតណាម។ អុកគឺជាវិញ្ញាសាកីឡាដែលពោរពេញទៅដោយចរិតលក្ខណៈវប្បធម៌ និងមនុស្សសាសត្រ្តខ្ពស់។ កីឡាអុករបស់វៀតណាមមានការអភិវឌ្ឍជាប់ចំណាត់ថ្នាក់ទី ២ នៅលើពិភពលោកផងដែរ៕