សហព័ន្ធអារ៉ាប់អំពាវនាវឲ្យ EU ដើរតួនាទីក្នុងការស្តារដំណើរការសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន
(VOVWORLD) - នាថ្ងៃទី១៧ មិថុនា អគ្គលេខាធិការសហព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul-Gheit បានអំពាវនាវឲ្យដំណើរការតួនាទីរបស់បណ្តាប្រទេសសមាជិក EU ក្នុងការស្តារដំណើរការសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន។
យោងតាមសេចក្តីប្រកាសរបស់ AL ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសនិងកិច្ចការអឺរ៉ុបនៃប្រទេស Luxembourg លោក Jean Asselborn នៅទីក្រុងគែរ (អេហ្ស៊ីប) លោក Ahmed Aboul-Gheit បានពិភាក្សាអំពី “ទស្សនៈអសកម្មរបស់បណ្តាប្រទេសអឺរ៉ុបដែលឈរនៅពីខាងក្រោយអ៊ីស្រាអែល” នៅក្នុងជម្លោះថ្មីៗបំផុតរវាងអ៊ីស្រាអែលនិងចលនាហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សាកាលពីខែឧសភាកន្លងទៅ ។ ភាគីអារ៉ាប់មានបំណងចង់ឲ្យ EU ដើរតួនាទីយ៉ាងសកម្មក្នុងការស្តារដំណើរការចរចា ដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលនិងបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការវិវត្តថ្មីៗនេះ នៅមជ្ឈឹមបូព៌ា ក្នុងបរិបទនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក៕