សហភាពអឺរ៉ុប (EU) ខិតខំប្រឹងប្រែងសង្គ្រោះកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់
(VOVWORLD) - យោងតាមប្រភពព័ត៌មានការទូតកាលពីថ្ងៃទី ៩ ខែឧសភាបានឲ្យដឹងថា សហភាពអឺរ៉ុប (EU) នឹងការពារកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ (JCPOA) ដោយមិនអើពើដល់សេចក្តីសម្រេចចិត្តរបស់ទីក្រុងតេអេរ៉ង់ ក្នុងការឆ្លើយតបវិញនឹងបទដាក់ទណ្ឌកម្មរបស់អាមេរិក។
សហភាពអឺរ៉ុប (EU) ខិតខំប្រឹងប្រែងសង្គ្រោះកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ |
នៅថ្ងៃទី ៨ ខែឧសភា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានជូនដំណឹងថាក្រោយរយៈពេល ៦០ ថ្ងៃនោះ អ៊ីរ៉ង់នឹង«បង្រួម»ការអនុវត្តន៍ការសន្យាដែលមាននៅក្នុងកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ ជាពិសេសគឺនឹងបង្កើនកម្រិតនៃការចម្រើនធាតុអ៊ុយរ៉ាញ៉ូម។ នេះក៏ជាកាលកំណត់ ដែលអ៊ីរ៉ង់ស្នើរឱ្យបណ្តាប្រទេស នៅសេសសល់ចូលរួមក្នុងកិច្ចព្រមព្រៀងរួមមាន អង់គ្លេស ចិន រុស្ស៊ី បារាំងនិងអាល្លឺម៉ង់ ដោយត្រូវតែអនុវត្តនូវការប្តេជ្ញារបស់ខ្លួនដែលពាក់ព័ន្ធនឹងវិស័យប្រេងរ៉ែ និងធនាគារ ដើម្បីដោះស្រាយរាល់បទដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ព្រមទាំង បង្កើនវិស័យពាណិជ្ជកម្មផងដែរ។ រហូតមកដល់ពេលនេះ អ្នកការទូតនិងមន្រ្តីអឺរ៉ុបនៅតែបដិសេធមិនផ្តល់ឱសានវាទណាមួយឡើយ ហើយអ្នកខ្លះជឿជាក់ថានៅតែមានពេលវេលាដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនេះផងដែរ៕