សហភាពអឺរ៉ុប (EU) នឹងមានវិធានការតឹងរឹងជាលើកដំបូងចំពោះចិនក្រោយក្នុង រយៈពេលជាង ៣ ទសវត្សរ៍
(VOVWORLD) - សហភាពអឺរ៉ុបបានឯកភាព ហើយទំនងជានឹងដាក់ចេញនូវវិធានការណ៍ដ៏តឹងរឹងសំដៅទៅលើមន្រ្តីនិងអង្គការនានានៅក្នុងប្រទេសចិន ដោយចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សដែលជាទង្វើរដំបូងបង្អស់ដែលប្លុកនេះអនុវត្តន៍ក្រោយរយៈពេល ៣ ទសវត្សរ៍។
រូបថតឧទាហរណ៍ (ប្រភព៖ AFP) |
យោងតាមប្រភពព័ត៌មានការទូតនៅអឺរ៉ុបបានឲ្យដឹងថា សហភាពអឺរ៉ុបបានឯកភាព ហើយទំនងជានឹងដាក់ចេញនូវវិធានការណ៍ដ៏តឹងរឹងសំដៅទៅលើមន្រ្តីនិងអង្គការនានានៅក្នុងប្រទេសចិន ដោយចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សដែលជាទង្វើរដំបូងបង្អស់ដែលប្លុកនេះអនុវត្តន៍ក្រោយរយៈពេល ៣ ទសវត្សរ៍។
ព័ត៌មានស្តីពីវិធានការតឹងរឹងរបស់សហភាពអឺរ៉ុបសំដៅទៅលើ ប្រទេសចិន ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបចំនួន ២៧ រូបត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១៧ ខែមីនា។ តាមនោះ សហភាពអឺរ៉ុបនឹងអនុវត្តបទបញ្ជាហាមឃាត់ធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិចំពោះបុគ្គល ចំនួន ៤ នាក់ និងអង្គការចំនួន ១ នៅក្នុងប្រទេសចិន ដោយចោទប្រកាន់ពីបទ រំលោភសិទ្ធិមនុស្ស៕