សហភាពអឺរ៉ុប (EU) បានកំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំកំពូលដោយផ្ទាល់លើកដំបូងចាប់តាំងពីការផ្ទុះឡើងនៃជំងឺ COVID-19

(VOVWORLD) - ថ្នាក់ដឹកនាំនៃប្រទេសសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុប (EU) នឹងជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃទី ១៧ ខែកក្កដា ដើម្បីពិភាក្សាគ្នាអំពីកញ្ចប់ថវិកាស្តារសេដ្ឋកិច្ចឡើងវិញ។

កិច្ចប្រជុំនេះមានរយៈពេល ២ ថ្ងៃហើយនឹងជាកិច្ចប្រជុំកំពូលលើកដំបូងក្រោមទម្រង់ជួបគ្នាដោយផ្ទាល់របស់ EU ចាប់តាំងពីជំងឺ COVID-19 បាន ផ្ទុះឡើង ។ យោងតាមផែនការថ្នាក់ដឹកនាំនឹងពិភាក្សាលើដំណើរការ ស្តារឡើងវិញ ដោយមានទឹកប្រាក់ចំនួន ៧៥០ ពាន់លានអ៊ឺរ៉ូ ដែលប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី  Ursula Von Der Leyen បានស្នើឡើង។ កញ្ចប់ថវិកាសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ នឹងត្រូវផ្អែកលើប្រាក់កម្ចីរបស់សហភាពអឺរ៉ុបក្នុងរយៈពេល៤ឆ្នាំ ហើយត្រូវតែទទួលការផ្តល់សច្ចាប័នពីប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ២៧ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ