សហភាពអឺរ៉ុប ផ្ដល់ជំនួយ ២ ហ្មឺនអឺរ៉ូ ជួយឧបត្ថម្ភជនរងគ្រោះដោយសារខ្យល់ព្យុះដំរីនៅវៀតណាម

(VOVWORLD) -នាថ្ងៃទី១៣ ធ្នូ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាមបានឲ្យដឹងថា ដើម្បីជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះដំរីបណ្ដាលឡើងនៅភូមិភាគកណ្ដាល និងប៉ែកខាងត្បូងភូមិភាគកណ្ដាលវៀតណាមនោះ គណៈកម្មាធិការអឺរ៉ុបបានផ្ដល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ ២ ហ្មឺនអឺរ៉ូ ជួយឧបត្ថម្ភជនរងគ្រោះដែលរងផលប៉ះពាល់នៃ ខ្យល់ព្យុះនេះ។
សហភាពអឺរ៉ុប ផ្ដល់ជំនួយ ២ ហ្មឺនអឺរ៉ូ ជួយឧបត្ថម្ភជនរងគ្រោះដោយសារខ្យល់ព្យុះដំរីនៅវៀតណាម - ảnh 1សហភាពអឺរ៉ុប ផ្ដល់ជំនួយ ២ ហ្មឺនអឺរ៉ូ ជួយឧបត្ថម្ភជនរងគ្រោះដោយសារខ្យល់ព្យុះដំរីនៅវៀតណាម 

នាថ្ងៃទី១៣ ធ្នូ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាមបានឲ្យដឹងថា ដើម្បីជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះដំរីបណ្ដាលឡើងនៅភូមិភាគកណ្ដាល និងប៉ែកខាងត្បូងភូមិភាគកណ្ដាលវៀតណាមនោះ គណៈកម្មាធិការអឺរ៉ុបបានផ្ដល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ ២ ហ្មឺនអឺរ៉ូ ជួយឧបត្ថម្ភជនរងគ្រោះដែលរងផលប៉ះពាល់នៃ ខ្យល់ព្យុះនេះ។

ចំនួនទឹកប្រាក់ជំនួយរបស់ សហភាពអឺរ៉ុបត្រូវបានប្រើប្រាស់ដើម្បីជួយឧបត្ថម្ភឲ្យសមាគមកាកបាទក្រហមវៀតណាមដើម្បីជួយផ្គត់ផ្គងនូវសំភារៈចាំបាច់ជូនប្រជាជន។ ក្រៅពីនោះ ចំនួនទឹកប្រាក់ក៏នឹងត្រូវបានផ្ដល់ជូនគ្រួសារងាយរងគ្រោះ ដើម្បីឆ្លើយតបនឹងតម្រូវការជាសារវន្ត និងស្ថិរភាពជីវភាពរស់នៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ