សហភាពអឺរ៉ុប ពន្យាពេលសម្រាប់ការដាក់ទណ្ឌកម្មលើទួរគី
(VOVWORLD) - នាថ្ងៃទី ៦ ខែវិច្ឆិកា សហភាពអឺរ៉ុប (EU) បានពន្យារយៈពេលមួយឆ្នាំថែមទៀតទៅលើក្របខ័ណ្ឌនៃការដាក់ទណ្ឌកម្មសម្រាប់ប្រទេសទួរគី ដែលអនុញ្ញាតឱ្យមានការហាមឃាត់ផ្តល់ទិដ្ឋការនិងការបង្កកទ្រព្យសម្បត្តិសម្រាប់បុគ្គលដែលចូលរួមក្នុងប្រតិបត្តិការរុករកឧស្ម័នដែលមានលក្ខណៈចម្រូងចម្រាសនៅមេឌីទែរ៉ាណេ។
នាវា Oruc Reis របស់ទួរគឺ (រូបថត៖ AFP/TTXVN) |
សេចក្តីប្រកាសរបស់សហភាពអឺរ៉ុបបានបញ្ជាក់ថា ក្របខ័ណ្ឌនៃការដាក់ទណ្ឌកម្មខាងលើនៃប្លុកនេះត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១។
សកម្មភាពនេះកើតឡើងចំពេលមានភាពតានតឹងរវាងប្រទេសក្រិកនិងទួរគី ដែលជាប្រទេសចំនួន២ក្នុងសម្ព័ន្ធមិត្តនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានកើនឡើងជាមួយនឹងប្រតិបត្តិការយោធាជាច្រើន នៅតាមដែនសមុទ្រ ខណៈដែលប្រទេសទួរកគី បានដាក់ពង្រាយនាវា Oruc Reis នៅសមុទ្រមេឌីទែរ៉ាណេខាងកើតកាលពីខែសីហា។ កាលពីខែមុន ប្រទេសទួរគីក៏បាន ដកនាវា Oruc Reis ចេញពីដែនសមុទ្រដែលមានជម្លោះ ដើម្បីត្រួសត្រាយផ្លូវសម្រាប់វិធានការការទូតមុនពេលកិច្ចប្រជុំកំពូលអឺរ៉ុបផងដែរ៕