សហភាពអឺរ៉ុប អាល្លឺម៉ង់ បារាំង ផ្អាកការផ្ដល់ជំនួយហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការជាមួយ Niger
(VOVWORLD) - កាលពីថ្ងៃទី ៣១ កក្កដា របបយោធាដែលបង្កើតឡើងដោយភាគីរដ្ឋប្រហារនៅ Niger បានអនុវត្តន៍ការចាប់ខ្លួនជាច្រើន តម្រង់ទៅលើសមាជិករដ្ឋាភិបាល សមាជិក សភា សកម្មជននយោបាយ មន្ត្រីកងទ័ពនិងសន្តិសុខក្នុងរដ្ឋាភិបាលរបស់ប្រធានា ធិបតីក្រោមរដ្ឋធម្មនុញ្ញ លោក Mohamed Bazoum ដែលទើបតែត្រូវបានផ្ដួលរំលំ។
លោកឧត្តមសេនីយ Abdourahmane Tiani (ស្តាំ) ត្រូវបានមេដឹកនាំរដ្ឋប្រហារប្រកាសថាជាប្រមុខរដ្ឋថ្មីរបស់ Niger។ (រូបថត៖ Reuters) |
ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ៣១ ខែកក្កដា បានប្រកាសផ្អាកការ ផ្ដល់ជំនួយហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយប្រទេស Niger បន្ទាប់ពី ករណីរដ្ឋប្រហារ ផ្តួលរំលំប្រធានាធិបតីនៃប្រទេសនេះ លោក Mohamed Bazoum កាលពីសប្តាហ៍មុន ហើយបានព្រមានថាទីក្រុងប៊ែរឡាំងអាចចាត់វិធានការ បំពេញបន្ថែម។ ក្រសួងសហប្រតិបត្តិការ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍អាល្លឺម៉ង់ក៏បាន សម្រេចចិត្តផ្អាក "កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី" ជាមួយ Niger ផងដែរ។
នាថ្ងៃដដែល សហភាពអឺរ៉ុប (EU) និងបារាំងបានសម្រេចចិត្តផ្អាកការផ្ដល់ជំនួយ ហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេស Niger។ នៅក្នុងសេចក្តី ថ្លែងការណ៍មួយ សហភាពអឺរ៉ុបបាននិយាយថា គេនឹងបង្ខំឲ្យអ្នកធ្វើរដ្ឋប្រហារនៅ Niger ទទួលខុសត្រូវចំពោះការវាយប្រហារទាំងអស់ទៅលើជនស៊ីវិល បុគ្គលិកការទូត និងស្ថានទូតនានា បន្ទាប់ពីក្រុមបាតុករគាំទ្ររដ្ឋប្រហារបានប្រមូលផ្តុំគ្នានៅខាងក្រៅ ស្ថានទូតបារាំងប្រចាំនៅ Niger។
ប្រទេសបារាំងក៏បានចេញសេចក្តីថ្លែងការណ៍ដែល ថ្កោលទោសរដ្ឋប្រហារ ព្រមទាំងអំពាវនាវឱ្យមានការស្តារឡើងវិញនូវសណ្តាប់ធ្នាប់រដ្ឋ ធម្មនុញ្ញក្នុងប្រទេស Niger ហើយដាក់ឱ្យលោក Mohamed Bazoum ធ្វើជាប្រធានាធិបតីឡើងវិញផងដែរ។
កាលពីថ្ងៃទី ៣១ កក្កដា របបយោធាដែលបង្កើតឡើងដោយភាគីរដ្ឋប្រហារនៅ Niger បានអនុវត្តន៍ការចាប់ខ្លួនជាច្រើន តម្រង់ទៅលើសមាជិករដ្ឋាភិបាល សមាជិក សភា សកម្មជននយោបាយ មន្ត្រីកងទ័ពនិងសន្តិសុខក្នុងរដ្ឋាភិបាលរបស់ប្រធានា ធិបតីក្រោមរដ្ឋធម្មនុញ្ញ លោក Mohamed Bazoum ដែលទើបតែត្រូវបានផ្ដួលរំលំ៕