សហភាពអឺរ៉ុបកៀរគរថវិកាជាង ៩០០ លានដុល្លារអាមេរិក ដើម្បីជួយអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

(VOVWORLD) - នាថ្ងៃទី ២១ ខែកក្កដា សហភាពអឺរ៉ុប (EU) បានប្រកាសកៀរគរបាននូវកញ្ចប់ជំនួយឧបត្ថម្ភដែលបានហៅកាតថា “ក្រុមអឺរ៉ុប” ដោយ មានទឹកប្រាក់ជាង ៨០០ លានអឺរ៉ូ (ស្មើនឹង ៩២០ លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់បណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការដោះស្រាយ វិបត្តិសុខាភិបាលជាបឋម។
សហភាពអឺរ៉ុបកៀរគរថវិកាជាង ៩០០ លានដុល្លារអាមេរិក ដើម្បីជួយអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ TTXVN)

នាថ្ងៃទី ២១ ខែកក្កដា សហភាពអឺរ៉ុប (EU) បានប្រកាសកៀរគរបាននូវកញ្ចប់ជំនួយឧបត្ថម្ភដែលបានហៅកាតថា “ក្រុមអឺរ៉ុប” ដោយមានទឹកប្រាក់ជាង ៨០០ លានអឺរ៉ូ (ស្មើនឹង ៩២០ លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់បណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការដោះស្រាយវិបត្តិសុខាភិបាលជាបឋម ព្រមទាំង បង្កើនសមត្ថភាពក្នុងប្រព័ន្ធសុខាភិបាល ទឹកស្អាត និងអនាម័យ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គមនៃការរីករាលដាលនៃជំងឺ Covid-19 ផងដែរ។ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន លោក Igor Driesmans មានប្រសាសន៍ថា កញ្ចប់ជំនួយឧបត្ថម្ភនេះត្រូវបានអនុវត្តតាមរយៈអង្គការសុខភាពពិភពលោក (WHO)។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានប្រកាសកញ្ចប់ជំនួយឧបត្ថម្ភ «ក្រុមអឺរ៉ុប» ដែលមានទឹកប្រាក់ជិត ៣៦ ពាន់លានអឺរ៉ូ ដើម្បីគាំទ្រដល់ប្រទេសដៃគូនានានៅលើសកលលោក។ គោលដៅនៃវិធីនេះគឺដើម្បីកៀរគរប្រភពធនធានពីសហភាពអឺរ៉ុប ប្រទេសជាសមាជិកនិងស្ថាប័នហិរញ្ញវត្ថុជាពិសេសគឺធនាគារវិនិយោគអឺរ៉ុប និងធនាគារស្តារនិងអភិវឌ្ឍន៍អឺរ៉ុបឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ