សហភាពអឺរ៉ុបគឺជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជួរមុខរបស់អាស៊ាន


សហភាពអឺរ៉ុបគឺជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជួរមុខរបស់អាស៊ាន - ảnh 1
អគ្គលេខាធិការអាស៊ាន លោក Le Luong Minh (Image: VNA)

(VOVworld) – ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាអាស៊ានដែលទើបនឹងត្រូវ បានរៀបចំឡើងនៅទីក្រុងឡុងរបស់ចក្រភពអង់គ្លេស អគ្គលេខាធិការអាស៊ាន
លោក Le Luong Minh បានសង្កត់ធ្ងន់ថា៖ ក្នុរយៈពេល ៣០ ឆ្នាំកន្លងទៅ ទំនាក់ទំនង សន្ទនារវាងអាស៊ាននិង EU ត្រូវបានបើកទូលាយលើគ្រប់វិស័យ។ EU ជានិច្ចកាលគឺ ប្រភពគាំទ្រខ្លាំងក្លាចំពោះការខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ននិងជាដៃគូ សំខាន់និងសកម្មបំផុតនៅវេទិការតំបន់អាស៊ាន ហើយគាំទ្រយ៉ាងខ្លាំងតួនាទីស្នូល របស់អាស៊ានក្នុងបណ្ដាយន្តការក្រៅតំបន់។ លោក Le Luong Minh បានឲ្យដឹងថែម
ទៀតថា៖ អង់គ្លេសបានមានរួមវិភាគទានសំខាន់ក្នុងការបង្កើនទំនាក់ទំនងសហ
ប្រតិ បត្តិការរវាង EU និងអាស៊ាន។ ការចូលរួមរបស់អង់គ្លេសអនុសញ្ញាស្និតស្នាល
និង សហប្រតិបត្តិការនាខែកក្កដាឆ្នាំ ២០១២ បានបង្ហាញនូវកិច្ចសន្យានៃប្រទេស
នេះក្នុង ការពង្រឹងនិងពង្រីកការផ្សាភ្ជាប់ជាមួយអាស៊ានសំដៅជំរុញសន្តិភាព
ស្ថិរភាពនិង សន្តិសុខក្នុងតំបន់។ នាឆ្នាំ ២០១១ អង់គ្លេសបានបង្កើតក្រុមប្រឹក្សា
អាជីវកម្មអង់គ្លេស - អាស៊ានដែលបង្ហាញបំណងប្រាថ្នារបស់សហគមន៍អាជី
វកម្មអង់គ្លេសក្នុងការស្វែងរក និងបង្កើនទំនាក់ទំនងពាណិជ្ជគម្មជាមួយបណ្ដា
ប្រទេសអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ