សហភាពអឺរ៉ុបដាក់កញ្ចប់ទណ្ឌកម្មទី៨លើរុស្ស៊ី
(VOVWORLD) - ទណ្ឌកម្មទាំងនេះ រួមមានការហាមប្រាមលើការនាំចូលផលិតផលដែកថែប ឈើ ក្រដាស និងទំនិញផ្សេងទៀតពីប្រទេសរុស្ស៊ី ក៏ដូចជាការហាមឃាត់ផ្តល់សេវាកម្មជាច្រើនដូចជា បច្ចេកវិទ្យាព័ត៌មាន បច្ចេកទេស និងសេវាកម្មផ្លូវច្បាប់ដល់ក្រុមហ៊ុនរុស្ស៊ី។
មូលដ្ឋានស្តុកប្រេងរបស់រុស្ស៊ី។ រូបថត៖ Sputnik |
កាលពីថ្ងៃទី៦ ខែតុលា សហភាពអឺរ៉ុប (EU) បានដាក់កញ្ចប់ណ្ឌកម្មថ្មីបំផុតទៅលើរុស្ស៊ី ដោយពង្រីកការហាមឃាត់លើពាណិជ្ជកម្ម និងបុគ្គលនានានៃប្រទេសនេះ។ នេះគឺជាកញ្ចប់ទណ្ឌកម្មទី ៨ ដែលសហភាពអឺរ៉ុបបានដាក់លើរុស្ស៊ី បន្ទាប់ពីទីក្រុងម៉ូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំនេះ។ ទណ្ឌកម្មទាំងនេះ រួមមានការហាមប្រាមលើការនាំចូលផលិតផលដែកថែប ឈើ ក្រដាស និងទំនិញផ្សេងទៀតពីប្រទេសរុស្ស៊ី ក៏ដូចជាការហាមឃាត់ផ្តល់សេវាកម្មជាច្រើនដូចជា បច្ចេកវិទ្យាព័ត៌មាន បច្ចេកទេស និងសេវាកម្មផ្លូវច្បាប់ដល់ក្រុមហ៊ុនរុស្ស៊ី។ សហភាពអឺរ៉ុបក៏បានហាមឃាត់ការនាំចូលគ្រឿងចក្រ បច្ចេកទេសប្រើប្រាស់ក្នុងផ្ទះ ផលិតផលគីមី ប្លាស្ទិក និងថ្នាំជក់ពីប្រទេសរុស្ស៊ីផងដែរ។ ក្រៅពីនោះ EU ក៏នឹងដាក់កម្រិតពិដានលើតម្លៃប្រេងរបស់រុស្ស៊ី និងដាក់បុគ្គលរាប់សិបនាក់របស់រុស្ស៊ីចូលក្នុងបញ្ជីដាក់ទណ្ឌកម្មផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រី EU បានឲ្យដឹងថា ចាំបាច់ត្រូវពិភាក្សាអំពីលម្អិតជាច្រើននៅក្នុងក្របខ័ណ្ឌក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ (G7) និង EU មុនពេលដែលការកំណត់កម្រិតពិដានលើតម្លៃនៃការដឹកជញ្ជូនប្រេងឥន្ធនៈរបស់រុស្ស៊ីតាមផ្លូវសមុទ្រទៅកាន់ប្រទេសទី ៣ ចូលជាធរមាន៕