សហភាពអឺរ៉ុបដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់

(VOVWORLD) - ក្នុងបញ្ជីទណ្ឌកម្មលើកនេះ មានមូលនិធិសហប្រតិបត្តិ ការនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងអង្គការនិស្សិត Basij។
កាលពីថ្ងៃទី ២២ ឧសភា សហភាពអឺរ៉ុប (EU) បានដាក់ទណ្ឌកម្មថ្មីលើមន្ត្រី និងអង្គភាពនានារបស់អ៊ីរ៉ង់។ ក្នុងបញ្ជីទណ្ឌកម្មលើកនេះ មានមូលនិធិសហប្រតិបត្តិ ការនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងអង្គការនិស្សិត Basij។ លើសពី នេះ ក៏មានមន្ត្រីចំនួន ៥ រូប ដែលទទួលរងទណ្ឌកម្ម រួមមាន៖ មេបញ្ជាការនគរ បាលជាន់ខ្ពស់ចំនួន ៣ រូប មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខអ៊ីនធឺណែត ម្នាក់ និងព្រះរដ្ឋ អាជ្ញាប្រចាំតំបន់ម្នាក់។ ទណ្ឌកម្មរួមមានការបង្កកទ្រព្យសកម្ម និងការហាមឃាត់ផ្ដល់ ទិដ្ឋាការ។ នេះគឺជាជុំទី ៨ នៃការដាក់ទណ្ឌកម្មរបស់ EU ប្រឆាំងនឹងអ៊ីរ៉ង់ ដែលនាំឱ្យ ចំនួនបុគ្គល អង្គភាព និងទីភ្នាក់ងារសរុបរបស់អ៊ីរ៉ង់ដែលទទួលរងទណ្ឌកម្មឡើងដល់ ប្រហែល ១៦០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ