សហភាពអឺរ៉ុបដាស់តឿនឲ្យចក្រភពអង់គ្លេសបញ្ជាក់ពីទស្សនៈក្នុងកិច្ចចរចាពាណិជ្ជកម្ម
(VOVWORLD) - នៅលើបណ្តាញសង្គម Twitter ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានឲ្យដឹងថា លោកបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ។
ទង់ជាតិអង់គ្លេស (ស្តាំ) និងទង់អ៊ឺរ៉ុបនៅទីក្រុងឡុងចក្រភពអង់គ្លេស (រូបថតឯកសារ៖ AFP / VNA) |
នាថ្ងៃទី ៨ ខែតុលា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានដាស់តឿន នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បញ្ជាក់យ៉ាងច្បាស់លាស់ពីទស្សនៈរបស់ទីក្រុងឡុងដ៍ក្នុងការចរចាពាណិជ្ជកម្មក្រោយ Brexit ជាមួយសហភាពអឺរ៉ុប (EU) ដែលបច្ចុប្បន្នកំពុងជាប់គាំង។ នៅលើបណ្តាញសង្គម Twitter ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានឲ្យដឹងថា លោកបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ។ លោក Charles Michel បានលើកច្បាស់ថា EU មានបំណងចង់ទទួលបានកិច្ចព្រមព្រៀងមួយ ប៉ុន្តែមិនមែនធ្វើអ្វីៗគ្រប់បែបយ៉ាងនោះឡើយ។ ហើយនេះគឺជាពេលវេលា ដែលចក្រភពអង់គ្លេសចាំបាច់ត្រូវបញ្ជាក់យ៉ាងច្បាស់លាស់ពីទស្សនៈក្នុងកិច្ចចរចារបស់ខ្លួនផងដែរ៕