សហភាពអឺរ៉ុបតែងតែគោរពតួនាទីនិងឋានៈរបស់វៀតណាម

(VOVWORLD) - នាថ្ងៃទី ១៤ ខែកក្កដា នៅទីស្នាក់ការគណៈកម្មាធិការអឺរ៉ុប (EC) ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព និងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅសហ ភាពអឺរ៉ុប (EU) លោក Nguyen Van Thao បានអនុវត្តន៍ពិធីការជូនសារតាំងឡើង ប្រធាន EC លោកស្រី Ursula von der Leyen។

សហភាពអឺរ៉ុបតែងតែគោរពតួនាទីនិងឋានៈរបស់វៀតណាម - ảnh 1លោកឯកអគ្គរដ្ឋទូត Nguyen Van Thao បានអនុវត្តន៍ពិធីការជូនសារតាំងឡើងប្រធាន EC លោកស្រី Ursula von der Leyen។ (រូបថត៖ TTXVN)
នៅក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Van Thao បានបញ្ជាក់ថា វៀត ណាមយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយមានបំណងចង់បង្កើនទំនាក់ទំនងភាពជា ដៃគូគ្រប់ជ្រុងជ្រោយជាមួយ EU។ ក្នុងតួនាទីរបស់ខ្លួន លោកឯកអគ្គរដ្ឋទូតបាននិង កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបន្តនាំទំនាក់ទំនងវៀតណាម - EU ឲ្យរីក ចម្រើនយ៉ាងខ្លាំងក្លា ជាក់ស្តែង និងមានប្រសិទ្ធ ភាព។
រីឯខ្លួនវិញ ប្រធាន EC លោកស្រី Ursula Von der Leyen បានថ្លែងអំណរគុណ ហើយស្នើឲ្យលោកឯកអគ្គរដ្ឋទូត Nguyen Van Thao ពាំនាំសេចក្ដីសួរសុខទុក្ខនិង សេចក្ដីជូនពរដ៏ល្អប្រសើរ ជូនចំពោះលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ ដឹកនាំជាន់ខ្ពស់វៀតណាម។ លោកស្រីប្រធាន EC បានបញ្ជាក់ថា EU ជានិច្ចកាល គោរពតួនាទី ឋានៈ និងទំនាក់ទំនងជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជា ដៃគូសំខាន់របស់ EU ក្នុងតំបន់ ហើយនឹងបន្តសហការយ៉ាងជិតស្និទ្ធ និងជួយឧបត្ថម្ភ វៀតណាមក្នុងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព។ ភាគីទាំងពីរក៏នឹងបន្ត សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ ស្របតាម យុទ្ធសាស្ត្ររបស់ EU ស្តីពីការបង្កើនទំនាក់ទំនងជាមួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ