សហភាពអឺរ៉ុបនិងទីផ្សាររួមអាមេរិកខាងត្បូង បានព្រមព្រៀងគ្នា ពន្លឿនការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម

(VOVWORLD) - បន្ទាប់ពីការចរចារដ៏តឹងតែងរយៈពេលពីរថ្ងៃមកនោះ នៅថ្ងៃទី ៥ ខែ តុលា អ្នកចរចាមកពីទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) និងកិច្ចប្រជុំសហភាពអឺរ៉ុប (EU) នៅប្រទេសប្រេស៊ីលបានព្រមព្រៀងគ្នាក្នុងការពន្លឿនវឌ្ឍនភាពនៃការចរចារដើម្បីស្វែងរកការឯកភាពគ្នា និងឆ្ពោះទៅរកការបញ្ចប់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្លុកទាំងពីរបានពិភាក្សាអស់រយៈពេលជាង ២ ទសវត្សរ៍។

សហភាពអឺរ៉ុបនិងទីផ្សាររួមអាមេរិកខាងត្បូង បានព្រមព្រៀងគ្នា ពន្លឿនការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម - ảnh 1ប្រធានាធិបតីប្រេស៊ីល Inacio Lula da Silva (ស្ដាំ) និងប្រធាន EC Ursula von der Leyen ក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង Brasilia កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ (រូបថត៖ AFP/TTXVN)

យោងតាមកិច្ចព្រមព្រៀងដែលបានអនុម័តដោយភាគីទាំងពីរ ការចរចាថ្មីនឹងត្រូវធ្វើឡើងរៀងរាល់សប្តាហ៍ តាមរយៈកិច្ចប្រជុំតាមអ៊ីនធឺណិត និងដោយផ្ទាល់ បន្ទាប់មកអ្នកចរចាសំខាន់ៗនឹងជួបប្រជុំគ្នានៅទីក្រុង Brasilia (ប្រេស៊ីល) នៅថ្ងៃទី ៣០ ខែកញ្ញា ដើម្បីវាយតម្លៃវឌ្ឍនភាពសម្រេចបាន។

ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-MERCOSUR ត្រូវបានពន្យារពេលចាប់តាំងពីឆ្នាំ ២០១៩ មក ភាគច្រើនដោយសារការព្រួយបារម្ភរបស់អឺរ៉ុបអំពីការកាប់បំផ្លាញព្រៃឈើនៅតំបន់ Amazon និងការឆ្លើយតបយឺតរបស់ MERCOSUR ចំពោះឧបសម្ព័ន្ធដែលសហភាពអឺរ៉ុបស្នើរវិធានការការពារបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ