សហភាពអឺរ៉ុបនឹងបន្តជំរុញការវិនិយោគបៃតងនៅក្នុងអនុតំបន់ទន្លេមេគង្គ

(VOVWORLD) - នាថ្ងៃទី ១៦ ខែមីនា បណ្ឌិត្យសភាការទូតនិងសហភាពអឺរ៉ុប (EU) នៅទីក្រុងហាណូយ បានសហការរៀបចំវេទិកា សហប្រតិបត្តិការ EU-Mekong ក្នុងទម្រង់ផ្ទាល់និងអនឡាញនៅបណ្ឌិត្យសភាការទូត។
សហភាពអឺរ៉ុបនឹងបន្តជំរុញការវិនិយោគបៃតងនៅក្នុងអនុតំបន់ទន្លេមេគង្គ - ảnh 1គណៈប្រតិភូចូលរួមវេទិកាសហប្រតិបត្តិការ EU-មេគង្គនៅទីក្រុងហាណូយ (រូបថត៖ Tuan Anh)

នេះជាលើកទីមួយហើយដែលវេទិកាស្តីពីកិច្ចសហប្រតិបត្តិការរវាង EU និងបណ្តាប្រទេសមេគង្គត្រូវបានប្រារព្ធឡើងនៅប្រទេសវៀតណាមដោយផ្តោតការពិភាក្សាលើខ្លឹមសារស្តីពីជំនួយឧបត្ថម្ភរបស់ EU ក្នុងអនុតំបន់មេគង្គរហូតមកដល់បច្ចុប្បន្ន កាលានុវត្តភាព និងបញ្ហាប្រឈមសម្រាប់កិច្ចសហប្រតិបត្តិការរវាង EU និងបណ្តាប្រទេសមេគង្គនាពេលអនាគត។

កិច្ចពិភាក្សាបានសង្កត់ធ្ងន់លើការរួមចំណែកជាវិជ្ជមានរបស់សហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់ខ្លួនចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គនាពេលកន្លងមក។ ឈរលើការវាយតម្លៃនិន្នាការសំខាន់ៗនៅក្នុងអនុតំបន់មេគង្គ គណៈប្រតិភូបានចាត់ទុកថា ប្រទេសមេគង្គចាំបាច់ត្រូវកែសម្រួលគំរូនៃការអភិវឌ្ឍន៍របស់ពួកគេ ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន ចីរភាពជាង និងកំណើនបៃតង។ ទន្ទឹមនឹងនេះ ដៃគូក្នុងនិងក្រៅតំបន់ត្រូវគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអនុតំបន់ ដើម្បីពង្រឹងយន្តការអភិបាលកិច្ចទឹកក្នុងអនុតំបន់ ប្រកបដោយប្រសិទ្ធភាព   រួមទាំងគណៈកម្មការទន្លេមេគង្គផងដែរ។ មតិជាច្រើនបានកំណត់ថា EU ត្រូវការវិធីសាស្រ្តរួមនិងស៊ីសង្វាក់គ្នា ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាង EU និងប្រទេសសមាជិករបស់ខ្លួន នៅក្នុងអនុតំបន់មេគង្គជាទូទៅ និងប្រទេសមេគង្គនីមួយៗនិយាយដោយឡែក។

នៅក្នុងសុន្ទរកថាសំខាន់នៅក្នុងសន្និសីទពីទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុបនៅទីក្រុង ប្រ៊ុចសែល លោក Gunnar Wiegand នាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំភ្នាក់ងារសកម្មភាពកិច្ចការបរទេសអឺរ៉ុបបាននិយាយថា EU ចង់បង្កើនការចូលរួមរបស់ខ្លួននៅក្នុងអនុតំបន់មេគង្គ ហើយនឹងបន្តជំរុញការវិនិយោគបៃតងរបស់រដ្ឋនិងឯកជន នៅអនុតំបន់មេគង្គ ព្រមទាំងបន្តជួយដល់ការអភិវឌ្ឍប្រកបដោយសមធម៌និងនិរន្តរភាព ក៏ដូចជាការស្តារឡើងវិញ ក្រោយជំងឺរាតត្បាតក្នុងតំបន់។

សូមគូសបញ្ជាក់ថា អនុតំបន់ទន្លេមេគង្គរួមមានប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ