សហភាពអឺរ៉ុបនិងរុស្ស៊ីមានគោលការណ៍ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកផ្នែកសន្តិសុខនិងកិច្ចការបរទេសលោក Josep Borrell បានមានប្រសាសន៍ថាមានបញ្ហាជាច្រើនដែលសហភាពអឺរ៉ុបនិងទីក្រុងម៉ូស្គូអាចត្រូវធ្វើការជាមួយគ្នាបាន។
សហភាពអឺរ៉ុបនិងរុស្ស៊ីមានគោលការណ៍ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកផ្នែកសន្តិសុខនិងកិច្ចការបរទេសលោក Josep Borrell (ស្តាំ) និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (ឆ្វេង)  (រូបថត៖ AFP / VNA)

នាថ្ងៃទី ៥ ខែកុម្ភៈ សហភាពអឺរ៉ុប (EU) និងរុស្ស៊ីបានបង្ហាញនូវគោល បំណងចង់ បន្តកិច្ចសហប្រតិបត្តិការ បើទោះបីជាមានការខ្វែងគំនិតគ្នារវាងភាគីទាំងពីរក៏ដោយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នោះ តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកផ្នែកសន្តិសុខនិងកិច្ចការបរទេសលោក Josep Borrell បានមានប្រសាសន៍ថាមានបញ្ហាជាច្រើនដែលសហភាពអឺរ៉ុបនិងទីក្រុងម៉ូស្គូអាចត្រូវធ្វើការជាមួយគ្នាបាន។ ចំណែកឯលោករដ្ឋមន្រ្តីការបរទេស Lavrov បានឲ្យដឹងថា ភាគីទាំងពីរមានចំណាប់អារម្មណ៍ក្នុងការថែរក្សានិងពង្រីកបណ្តាញសន្ទនារួមទាំងការខ្វែងគំនិតគ្នាជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ