សហភាពអឺរ៉ុបនិងអង់គ្លេសចាប់ផ្តើមការចរចាស្តីពីទំនាក់ទំនងនាពេលអនាគត

(VOVWORLD) - នាថ្ងៃទី ២ ខែមីនា ក្រុមអ្នកចរចានៃសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានជួបប្រជុំនៅទីក្រុងប្រ៊ុចសែល (ប្រទេសបែលហ្ស៊ិក) ដើម្បីចាប់ផ្តើមការចរចាស្តីពីលក្ខខណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្មនាពេលអនាគត ជាមួយកាលវិភាគជាបន្ទាន់និងឯកសារដែលបង្ករជម្លោះគ្នាជាច្រើនទៀតផង។

គោលបំណងសំខាន់នៃការចរចារវាងសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសនៅពេលនេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយគ្មានពន្ធនិងគ្មានកូតានោះទេ។

ក្រុមចរចានានា ត្រូវតែសម្រេចបាននូវការព្រមព្រៀងគ្នានៅខែកញ្ញាខាងមុខនេះដើម្បីទុកឲ្យបានទាន់ពេលវេលា សម្រាប់ការរៀបចំនីតិវិធីជាតិ សំដៅផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងនាពេលអនាគត ដែលនឹងត្រូវអនុវត្តមុនពេលចុងបញ្ចប់នៃដំណាក់កាលអន្តរកាលនៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ ។

 សហភាពអឺរ៉ុបមានបំណងចង់អោយចក្រភពអង់គ្លេស រក្សាការរតភ្ជាប់ឲ្យបានច្រើនបំផុត ដែលអាចធ្វើទៅបាន ស្របតាមស្តង់ដាររបស់ខ្លួន ទាំងវិស័យពន្ធគយ ក៏ដូចជាបញ្ហាសង្គម  បរិស្ថាន ឬក៏ជំនួយឧបត្ថម្ភរបស់រដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ