សហភាពអឺរ៉ុបនិងអង់គ្លេសរៀបចំផែនការក្នុងករណីដែលការចរចាពាណិជ្ជកម្មទទួលបរាជ័យ
(VOVWORLD) - នាថ្ងៃទី ៣០ ខែវិច្ឆិកា សហភាពអឺរ៉ុប (EU) និងអង់គ្លេស បានព្រមានថាមិនមានពេលវេលាច្រើនទៀតទេ ដើម្បីឈានដល់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ក្នុងបរិបទដែលភាគីទាំងពីរនៅតែមានការខ្វែងគំនិតនឹងគ្នាយ៉ាងធំធេងក្នុងការឧបត្ថម្ភថវិការបស់រដ្ឋនិងសិទ្ធិធ្វើនេសាទផងដែរ។
រូបថតឧទាហរណ៍ (ប្រភព៖ tapchitaichinh.vn) |
យោងតាមប្រភពព័ត៌មានពីសហភាពអឺរ៉ុប បានឲ្យដឹងថាការពិភាក្សាទាំងអស់នៅទីក្រុងឡុងដ៍កាលពីចុងសប្តាហ៍មុនគឺពិតជាមានការលំបាក ហើយភាគីទាំងពីរមិនអាចធ្វើសម្បទានលើបញ្ហាធ្វើនេសាទនិងដោះស្រាយវិវាទនិងការប្រកួតប្រជែងគ្នាផ្នែកសេដ្ឋកិច្ចសាធារណៈដោយសមភាពនៅឡើយ។
ទាំងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន មានជំហានត្រៀមខ្លួនជាស្រចសម្រាប់សេណារីយ៉ូនៃការមិនឈានដល់សម្រេចបានកិច្ចព្រមព្រៀង មុនថ្ងៃទី ៣១ ខែធ្នូ ដែលជាពេលវេលានៃការបញ្ចប់រយៈពេលអន្តរកាល ដែលភាគីអង់គ្លេសបានដកខ្លួនចេញពីសហភាពអឺរ៉ុបជាផ្លូវការ។ អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបមួយរូប បានឲ្យដឹងថា ប្លុកនេះទំនងជានឹងដាក់ចេញនូវវិធានការណ៍វិសាមញ្ញនៅថ្ងៃទី ២ ឬ ៣ ខែធ្នូ ប្រសិនបើមិនសម្រចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអង់គ្លេសផងដែរ៕