សហភាពអឺរ៉ុបនាំចេញវិធានការរាំងស្កាត់រលកជនអន្តោប្រវេសន៍ពីលីប៊ី
(VOVWORLD) - ក្នុងការខំប្រឹងប្រែងសំដៅរាំងស្កាត់សកម្មភាពជួញដូរមនុស្សនិង ទំនិញ នាថ្ងៃទី ១៧ កក្កដា ក្រុមប្រឹក្សាអឺរ៉ុប (EC) បាននាំចេញវិធានការមួយចំនួន ដើម្បីកាត់បន្ថយការនាំចេញនិងផ្គត់ផ្គង់ទូកកៅស៊ូនិងម៉ាស៊ីនទូកនាវាសំរាប់លីប៊ី។
សហភាពអឺរ៉ុបនាំចេញវិធានការរាំងស្កាត់រលកជនអន្តោប្រវេសន៍ពីលីប៊ី |
(VOVworld) – ក្នុងការខំប្រឹងប្រែងសំដៅរាំងស្កាត់សកម្មភាពជួញដូរមនុស្សនិង ទំនិញ នាថ្ងៃទី ១៧ កក្កដា ក្រុមប្រឹក្សាអឺរ៉ុប (EC) បាននាំចេញវិធានការមួយចំនួន ដើម្បីកាត់បន្ថយការនាំចេញនិងផ្គត់ផ្គង់ទូកកៅស៊ូនិងម៉ាស៊ីនទូកនាវាសំរាប់លីប៊ី។ តាមនោះ បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) មានមូល ដ្ឋានគត្តិយុត្តិដើម្បីទប់ស្កាត់ការនាំចេញនិងផ្តល់បណ្ដាមុខទំនិញពោលខាងលើសំរាប់លីប៊ី ប្រសិនបើរកឃើញព័ត៌មានដែលបង្ហាញថា៖ អ្នកជួញដូរ មនុស្សនិងទំនិញខុសច្បាប់ប្រើប្រាស់។ EU បានអះអាងថា៖ វិធានការទាំងនេះ មិនជះឥទ្ធិពលទៅលើសកម្មភាពនាំចេញទំនិញស្របច្បាប់នៅឡើយ។ EC ក៏បានឯកភាពពន្យាពេលពេលវេលានៃភារកិច្ចជួយឧតប្ថម្ភខ្សែព្រំដែនរបស់ EU (EUBAM) នៅលីប៊ីដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៨។ យុទ្ធនាការនេះមានគោល ដៅជួយឧបត្ថម្ភមជ្ឈដ្ឋានមន្ត្រីលីប៊ីបង្កើនសមត្ថភាពត្រួតពិនិត្យខ្សែព្រំដែនប៉ែកខាងត្បូងនៃប្រទេសនេះដែលជាទីកន្លែងឆ្លងដែនខុសច្បាប់ពីសមុទ្រមេឌីទេរ៉ាណេហូរទៅទ្វីអឺរ៉ុប៕