សហភាពអឺរ៉ុបបង្កើតមូលនិធិការពារជាតិចំនួនជិត ២០០ លានដុល្លារ
(VOVWORLD) - កាលពីថ្ងៃទី ១២ ខែមករា គណៈកម្មការអឺរ៉ុប (EC) និងមូលនិធិវិនិយោគអឺរ៉ុប (EIF) បានប្រកាសអំពីការបង្កើតមូលនិធិសមធម៌ចំនួន ១៧៥ លានអឺរ៉ូ (១៩១,៥៧ លានដុល្លារអាមេរិក) ដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យសន្តិសុខ និងការពារជាតិ។
មូលនិធិថ្មីដែលមានឈ្មោះថា មូលនិធិសមធម៌ការពារជាតិ (DEF) មានគោលបំណងបង្កើនប្រាក់ប្រហែល ៥០០ លានអឺរ៉ូ តាមរយៈការទាក់ទាញដើមទុនពីមូលនិធិវិនិយោគឯកជន និងបណ្តាក់ទុនមូលធន។ ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ DEF នឹងផ្តោតលើគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាដែលបានអនុវត្តក្នុងវិស័យស៊ីវិល និងការពារជាតិ។
ការបង្កើតមូលនិធិសមធម៌ការពារជាតិគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ដើម្បីពង្រឹងតួនាទីរបស់ខ្លួនក្នុងការសម្រេចស្តីពីគោលនយោបាយការពារជាតិ គ្រប់គ្រងការវិនិយោគនិងសកម្មភាពអាជីវកម្មនៅក្នុងវិស័យនេះ។ ក្នុងករណីមានការគំរាមកំហែងផ្នែកសន្តិសុខផ្ទៃក្នុង ក៏ដូចជាជម្លោះប្រដាប់អាវុធនៅក្នុងតំបន់នានានៅជិតអឺរ៉ុប៕