សហភាពអឺរ៉ុបបានដាក់បញ្ចូលអាមេរិកនិងសម្ព័ន្ធមិត្ត NATO ចូលក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិអឺរ៉ុប
(VOVWORLD) - នេះជាលើកដំបូង ដែលសហភាពអឺរ៉ុបពង្រីក គម្រោងការណ៍ ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ លើវិស័យសន្តិសុខ និងការពារជាតិអឺរ៉ុប (PESCO) អនុញ្ញាតឲ្យប្រទេសនៅក្រៅប្លុកចូលរួម។
នាថ្ងៃទី៦ ខែឧសភា រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប បានឯកភាពគ្នាអនុម័តលើសំណើរអនុញ្ញាតឲ្យសហរដ្ឋអាមេរិក កាណាដា ន័រវែស រួមជាមួយប្រទេសជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង NATO ចូលរួមក្នុងគម្រោងការជំរុញយ៉ាងឆាប់រហ័សសកម្មភាពកៀគរកម្លាំងយោធានៅជុំវិញអឺរ៉ុប។
នេះជាលើកដំបូង ដែលសហភាពអឺរ៉ុបពង្រីកគម្រោងការណ៍ ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ លើវិស័យសន្តិសុខ និងការពារជាតិអឺរ៉ុប (PESCO) អនុញ្ញាតឲ្យប្រទេសនៅក្រៅប្លុកចូលរួម។ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់លោកស្រី Annegret Kramp-Karrenbauer បានស្វាគមន៍ដល់ការវីវឌ្ឍថ្មីៗនេះដែលជាការលោតផ្លោះ ដើម្បីធ្វើឱ្យប្រាកដថាកម្លាំងយោធាអាចត្រូវបានដាក់ពង្រាយនៅជុំវិញអឺរ៉ុបឆ្លងកាត់ព្រំដែន។ លោកស្រីបានសង្កត់ធ្ងន់ថា នេះជាប្រធានបទសំខាន់ណាស់ មិនត្រឹមតែសំរាប់សហភាពអឺរ៉ុបប៉ុណ្ណោះទេ រួមទាំងសំរាប់អង្គការNATO ទៀតផង។
ទន្ទឹមនឹងនេះ មន្ត្រីគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប លោក Josep Borrell បានវាយតម្លៃថា គម្រោងការណ៍រួមនេះ នឹងជួយបង្កើនប្រសិទ្ធភាពនៃវិស័យការពារជាតិរបស់សហភាពអឺរ៉ុប ថែមទាំងការចូលរួមចំណែកក្នុងការបង្កើនសន្តិសុខនៅក្នុងប្លុកមួយនេះផងដែរ៕