សហភាពអឺរ៉ុបបន្ទាបការព្យាករណ៍កំណើន Eurozone ក្នុងឆ្នាំ ២០២០

(VOVWORLD) -EU បាន ព្យាករណ៍ថាផលិតផលក្នុងស្រុកសរុប (GDP) របស់ Eurozone កើន ១,៤% នាឆ្នាំ ២០២០ គឺថយចុះប្រើធៀបនឹងការព្យាករណ៍ ១,៥% ដែលបាននាំចេញកាលពីខែឧសភា និងរក្សាកំណើននាឆ្នាំ ២០១៩ ដដែល គឺ ១,២%។

ដោយភាពតានតឹងពាណិជ្ជកម្មសកលនិងអស្ថិរភាពនយោបាយ ជាពិសេសគឺគ្រោះអាសន្នអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit នោះ នាថ្ងៃទី ១០ ខែកក្កដា គណៈកម្មការអឺរ៉ុប (EC) បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២០នៃតំបន់ចាយប្រាក់អឺរ៉ូ (Eurozone)។ តាមនោះ EU បាន ព្យាករណ៍ថាផលិតផលក្នុងស្រុកសរុប (GDP) របស់ Eurozone កើន ១,៤% នាឆ្នាំ ២០២០ គឺថយចុះប្រើធៀបនឹងការព្យាករណ៍ ១,៥% ដែលបាននាំចេញកាលពីខែឧសភា និងរក្សាកំណើននាឆ្នាំ ២០១៩ ដដែល គឺ ១,២%។

ប្រទេសមហាអំណាចខាងសេដ្ឋកិច្ចចំនួន ២ របស់ EU នឹងទទួលបានកំណើនទាបបំផុតក្នុង Eurozone និង EU នាឆ្នាំ ២០១៩ នោះ គឺ អ៊ីតាលី (០,១%) និង អាល្លម៉ង់ (០,៥%)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ