សហភាពអឺរ៉ុបបន្ធូរបន្ថយបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារសម្រាប់មីកញ្ចប់របស់វៀតណាម

(VOVWORLD) - សេចក្តីសម្រេចនេះគឺជាការទទួលស្គាល់សម្រាប់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមក្នុងការងារពិនិត្យសុវត្ថិភាពចំណីអាហារ ក៏ដូចជាការជួយយ៉ាងសកម្មដល់អង្គភាពអាជីវកម្មក្នុងការដោះស្រាយការលំបាក។

ចាប់ពីថ្ងៃទី ២៧ ខែមិថុនា ផលិតផលមីកញ្ចប់ដែលនាំចេញពីវៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុប (EU) នឹងមិនត្រូវបានតម្រូវឱ្យភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រ ត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ ផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ចវៀតណាមនោះឡើយ។ កាលពីថ្ងៃទី៧ ខែមិថុនា សហភាពអឺរ៉ុបបានចេញផ្សាយវិសោធនកម្មបទប្បញ្ញត្តិស្តីពីវិធានការបន្ទាន់ដើម្បីគ្រប់គ្រងការនាំចេញស្បៀងអាហារទៅកាន់សហភាពអឺរ៉ុប។ តាមនោះ សហភាពអឺរ៉ុបបាននាំយកមីកញ្ចប់វៀតណាមជាផ្លូវការពីឧបសម្ព័ន្ធទី ២ (ការត្រួតពិនិត្យដោយវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ និងការត្រួតពិនិត្យនៅច្រកព្រំដែន) ទៅកាន់ឧបសម្ព័ន្ធទី ១ ជាមួយនឹងការត្រួតពិនិត្យនៅព្រំដែន កម្រិត ២០%។ សេចក្តីសម្រេចនេះគឺជាការទទួលស្គាល់សម្រាប់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមក្នុងការងារពិនិត្យសុវត្ថិភាពចំណីអាហារ ក៏ដូចជាការជួយយ៉ាងសកម្មដល់អង្គភាពអាជីវកម្មក្នុងការដោះស្រាយការលំបាក។

នៅក្នុងបទប្បញ្ញត្តិនេះ ម្ទេសកណ្ដឹងមកពីវៀតណាមនៅតែស្ថិតក្នុងឧបសម្ព័ន្ធទី ១ ជាមួយនឹងកម្រិតពិនិត្យ ៥០% នៅច្រកទ្វារព្រំដែន។ ពោតបារាំងនិងផ្លែស្រកានាគនៅតែត្រូវស្ថិតក្នុងឧបសម្ព័ន្ធទី ២ ជាមួយនឹងកម្រិតពិនិត្យ ៥០% និង ២០% រៀងៗគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ